ស្រុកកោះកុង: រដ្ឋបាលឃុំត្រពាំងរូង ថ្ងៃចន្ទ ១០កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ លោកស្រី កង ឡាយ មេឃុំត្រពាំងរូង បានសហការជាមួយមណ្ឌលសុខភាពត្រពាំងរូង បានយកសំណាកដោយឧបករណ៍ធ្វើតេស្តរហ័សលើក្រុមប្រឹក្សាឃុំ មេភូមិ កម្លាំងប្រជាការពារ កំលាំងសឹករងស្រុកកោះកុង អាជីវករ និងប្រជាពលរដ្ឋសរុបបានចំនួន ៤៨នាក់ ស្រី ២០នាក់ នៅវិទ្យាល័យ ហ៊ុន សែន ត្រពាំងរូង ស្ថិតនៅភូមិត្រពាំងរូង ឃុំត្រពាំងរូង ។ ក្រោយពីបានធ្វើតេស្តរួច ឃើញថាអវិជ្ជមានទាំងអស់គ្នា។
ប្រភព: រដ្ឋបាលឃុំត្រពាំងរូង