ស្រុកកោះកុង: រដ្ឋបាលឃុំតាតៃក្រោម ថ្ងៃអាទិត្យ ៩កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១ នៅវេលាម៉ោងប្រមាណ ៨:៣០ នាទីយប់ មានករណីខ្យល់កន្ត្រាក់បានបក់ប៉ះត្រូវផ្ទះប្រជាពលរដ្ឋឈ្មោះ ស៊ើត សុខម ភេទស្រី អាយុ ២៣ឆ្នាំ បានបណ្ដាលឱ្យខូចខាតអស់ស័ង្កសីចំនួន ៣សន្លឹក មានទីលំនៅស្ថិតនៅភូមិអន្លង់វ៉ាក់ ឃុំតាតៃក្រោម ស្រុកកោះកុង។ ក្រោយពីបានចុះពិនិត្យដល់ទីតាំង ក្រុមប្រឹក្សាឃុំ និងលោកស្រីមេភូមិ បានចូលរួមឧបត្ថម្ភជាថវិកាចំនួន ១៥០ ០០០ រៀល ដើម្បីទិញស័ង្កសីជួសជុលឡើងវិញ។ ឈ្មោះអ្នកឧបត្ថម្ភថវិកាមាន:
១- លោក ធិន សម្បត្តិ មេឃុំ ចំនួន៨០ ០០០ រៀល
២- លោកម៉ៅសុភាពជំទប់ទី១ឃុំ ចំនួន ៥០ ០០០ រៀល
៣- លោកស្រី ទ្បាន់ សារុន មេភូមិអន្លង់វ៉ាក់ ចំនួន ២០ ០០០ រៀល។
ប្រភព: រដ្ឋបាលឃុំតាតៃក្រោម