ស្រុកកោះកុង: ថ្ងៃចន្ទ ១០កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ ថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីមណ្ឌលសុខភាពត្រពាំងរូងទាំងអស់ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោក ទេព វិស្កុល ប្រធានមន្ទីសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកោះកុង ព្រមទាំងក្រុមគ្រួសារ ដែលបានឧបត្ថម្ភអុកសុីសែន(oxygen) ចំនួន ០២បំពង់ធំ ជូនដល់មណ្ឌលព្យាបាលជម្ងឺកូវីដ-១៩ ស្រាល វិទ្យាល័យ ហ៊ុន សែន ត្រពាំងរូង។
ប្រភព: រដ្ឋបាលឃុំត្រពាំងរូង