រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ហុង ប្រុស អភិបាលរងស្រុក តំណាង លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បានប្រគល់ជូន បំពង់អុកសុីសែន

នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១ លោក ហុង ប្រុស អភិបាលរងស្រុក តំណាង លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បានប្រគល់ជូន បំពង់អុកសុីសែនចំនួន ៨ឈុតស្មើនឹងទឹកប្រាក់ចំនួន 1,200ដុល្លារ ដែលជាការឧបត្ថមរបស់សប្បុរសជនដូចខាងក្រោម៖

 ១.លោក កៅ រតនៈ និងភរិយា ព្រមទាំងក្រុមគ្រួសារ

២.លោក រុន សុខ និងនិងភរិយា ព្រមទាំងក្រុមគ្រួសារ

៣.លោកស្រី គិត ឆាយគិន និងស្វាមីព្រមទាំងក្រុមគ្រួសារ រស់នៅរាជធានីភ្នំពេញ និង លោកស្រី ឆេង គន្ធី និង ស្វាមី ព្រមទាំងក្រុមគ្រួសារ រស់នៅសហរដ្ឋអាមេរោច រដ្ឋតិចសាស់ នៃស្រុក kaunfman ក្រុង Forney តាមរយៈមូលនិធិមហាជនស្រុកស្រែអំបិល ជូនដល់ក្រុមគ្រូពេទ្យដាក់នៅមណ្ឌលព្យាបាលបឋមសិក្សាស្រែអំបិលចំនួន ៤ឈុត និងមណ្ឌលព្យាបាលវិទ្យាល័យស្រែអំបិលចំនួន ៤ឈុត

   រដ្ឋបាលស្រុកស្រែអំបិល សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សប្បុរសជនខាងលើ និងសូមជូនពរជួបប្រទះតែនឹងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

ប្រភព: ឡូ រដ្ឋា

____

អត្ថបទទាក់ទង