/ / /

លោកស្រី អ៊ិន សុភី អភិបាលរងស្រុក​កោះកុង បានដឹកនាំក្រុមការងារ​អនុសាខា​កាកបាទក្រហម​កម្ពុជាស្រុក ចុះជួបសំណេះសំណាល​សួរសុខទុក្ខ​អ្នកជំងឺកូវីដ-១៩ នៅមណ្ឌលព្យាបាល​វិទ្យាល័យ ហ៊ុន សែន ត្រពាំងរូង​

លោកស្រី អ៊ិន សុភី អភិបាលរងស្រុក និងជាអនុប្រធាន​គណៈកម្មាធិការ​អនុសាខាកាកបាទក្រហមកម្ពុជាស្រុកកោះកុង តំណាងលោក ជា សូវី អភិបាលស្រុក និងជាប្រធាន​គណៈកម្មាធិការ​អនុសាខា​កាកបាទក្រហម​កម្ពុជាស្រុកកោះកុង​ រួមជាមួយគណៈកិត្តិយសអនុសាខា សហការជាមួយ​អាជ្ញាធរ​ឃុំជ្រោយប្រស់ ឃុំត្រពាំងរូង និងក្រុមគ្រូពេទ្យ​ព្យាបាល​អ្នកជំងឺកូវីដ-១៩​ ចុះជួបសំណេះសំណាល សួរសុខទុក្ខអំពី​ស្ថានភាព​នៃអ្នកជំងឺកូវីដ-១៩ ចំនួន ១២នាក់​ដែលកំពុងសម្រាកព្យាបាលនៃមណ្ឌលព្យាបាលអ្នកជំងឺកូវីដ-១៩ វិទ្យាល័យ ហ៊ុន សែន ត្រពាំងរូង។​

នាឱកាសនោះ លោកស្រី អ៊ិន សុភី បានពាំនាំនូវការផ្តាំផ្ញេីសាកសួរសុខទុក្ខពីលោក ជា សូវី​ អភិបាលស្រុក និងជាប្រធានគណៈកម្មាធិការអនុសាខា ជាពិសេសពីសំណាក់លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាល​ខេត្ត និងជាប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ដែល លោកជំទាវ តែងតែយកចិត្តទុកដាក់គិតគូរជាប់ជានិច្ចចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់ក្រុមគ្រួសារ និងគ្រប់ទីកន្លែង ដោយមិនប្រកាន់ពីនិន្នាការនយោបាយ​ ជាតិសាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរអ្វីទាំងអស់ ។​

ក្នុងឱកាសនោះផងដែរ លោកស្រី អភិបាលរងស្រុក ក៏បាននាំយក​អំណោយ​សប្បុរសធម៌​របស់​អនុសាខា​កាកបាទក្រហម​កម្ពុជាស្រុកកោះកុងមួយចំនួនប្រគល់ជូនអ្នកជំងឺទាំង ១២នាក់ និងក្រុមគ្រូពេទ្យ​ព្យាបាល​អ្នកជំងឺកូវីដ-១៩ ដែលប្រចាំការនៅមណ្ឌលព្យាបាលផងដែរ។​

ស្រុកកោះកុង ៖ ថ្ងៃអាទិត្យ ៩ កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកថ្មបាំង/
    08/02/2026

    លោក សៀង ថន មេឃុំថ្មដូនពៅ បានសហការជាមួយ ព្រះតេជគុណ បណ្ឌិត ថុល សុវណ្ណ សាស្ត្រាចារ្យផ្នែកទស្សនវិជ្ជានៃពុទ្ធិសាកលវិទ្យាល័យព្រះសីហមុនីរាជ និងជាព្រះចៅអធិការវត្តព្រៃស្លា និងព្រះមន្ត្រីសង្ឃវត្ត បានដឹកនាំយកទេយ្យទានរបស់ពុទ្ធបរិស័ទវត្តព្រៃស្លា ដើម្បីជូនកងទ័ពសមរភូមិជួរមុខ ខេត្តកោះកុង

  • រដ្ឋបាលស្រុកគិរីសាគរ/
    08/02/2026

    រដ្ឋបាលឃុំកោះស្ដេច បានចូលរួមពិធីបុណ្យសពប្រជាពលរដ្ឋក្រីក្រ ឈ្មោះ ខាត់ កុសល អាយុ ៤៩ឆ្នាំ មូលហេតុស្លាប់ (រលាកក្រពះ និងពោះវៀន)

  • រដ្ឋបាលស្រុកថ្មបាំង/
    07/02/2026

    លោក វ៉ាន់ ជន មេភូមិគគីរជ្រុំ និង លោកស្រី មេភូមិត្រពាំងឈើត្រាវ បានចុះដាក់បង្គោលសូឡាតាមដងផ្លូវដែលខាងគម្រោងរេដបូកបានឧបត្ថម្ភចំនួន ២០ បង្គោល ដើម្បីដាក់តាមដងផ្លូវក្នុងឃុំឫស្សីជ្រុំ ស្រុកថ្មបាំង ខេត្តកោះកុង។

  • រដ្ឋបាលស្រុកគិរីសាគរ/
    06/02/2026

    រដ្ឋបាលឃុំកោះស្ដេច សូមថ្លែងអំណរអរគុណដល់លោក សយ សុវណ្ណ ស្មៀនឃុំតានូន និងភរិយា ដែលបានឧបត្ថម្ភថវិកាចំនួន ២៥ដុល្លា សម្រាប់ឧបត្ថម្ភជូនលោក សាយ ហេង មេឃុំកោះស្ដេច ដែលកំពុងសម្រាកព្យាបាលនៅគេហដ្ឋានភ្នំពេញ

  • រដ្ឋបាលស្រុកគិរីសាគរ/
    06/02/2026

    រដ្ឋបាលឃុំកោះស្ដេច សូមថ្លែងអំណរអរគុណដល់ក្រុមប្រឹក្សាឃុំភ្ញីមាស មន្ត្រីភូមិ និងនាយប៉ុស្តិ៍រដ្ឋបាលភ្ញីមាស ដែលបានកៀគរថវិកាសរុបចំនួន ៨១០,០០០រៀល សម្រាប់ឧបត្ថម្ភជូនលោក សាយ ហេង មេឃុំកោះស្ដេច ដែលកំពុងសម្រាកព្យាបាលនៅគេហដ្ឋានភ្នំពេញ តាមរយៈលោកស្រី សុខ វណ្ណដេត ប្រធានក្រុមប្រឹក្សាស្រុក

  • រដ្ឋបាលស្រុកគិរីសាគរ/
    06/02/2026

    រដ្ឋបាលឃុំកោះស្ដេច បានចូលរួមកិច្ចប្រជុំបង្កេីតគណ:កម្មាធិការ សាងសង់សាលារៀនបឋមហ៊ុនសែនកោះស្ដេច​ ជាមួយក្រុមការងារក្រសួងអប់រំ​ យុវជន​ និងកីឡា