រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ហ៊ូ លីឃៀង និងភរិយា ព្រមទាំងក្រុមគ្រួសារ បានឧបត្ថម្ភម៉ាសនិងទឹកបរិសុទ្ធវីតាល់ ជូនរដ្ឋបាលស្រុកស្រែអំបិល

នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១ លោក ហ៊ូ លីឃៀង និងភរិយា ព្រមទាំងក្រុមគ្រួសារ បានឧបត្ថម្ភម៉ាសចំនួន ១៥០០ម៉ាស និងទឹកបរិសុទ្ធវីតាល់ចំនួន ៣កេស ជូនរដ្ឋបាលស្រុកស្រែអំបិល ដើម្បីគាំទ្រសកម្មភាពផ្សេងៗ ក្នុងការប្រយុទ្ធប្រឆាំងទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩។

រដ្ឋបាលស្រុកស្រែអំបិល សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះលោក ហ៊ូ លីឃៀង និងភរិយា ព្រមទាំងក្រុមគ្រួសារ និងសូមជួបប្រទះតែនឹងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

ប្រភព: ឡូ រដ្ឋា

___

អត្ថបទទាក់ទង