រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលឃុំតាតៃក្រោម បានធ្វើតេស្តរហ័សរកមេរោគកូវីដ-១៩ ជូនប្រជាពលរដ្ឋចំនួន ២៦នាក់ ស្រី ១៨ ។

ស្រុកកោះកុង: រដ្ឋបាលឃុំតាតៃក្រោម ថ្ងៃសៅរ៍ ៨កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១ លោក ធិន សម្បត្តិ មេឃុំ បានដឹកនាំក្រុមការងារឃុំ រួមមាន: សមាជិកក្រុមប្រឹក្សាឃុំ មន្រ្តីប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ និងមេភូមិ ដោយសហការជាមួយបុគ្គលិកប៉ុស្តិ៍សុខភាពឃុំ ធ្វើតេស្តរហ័សរកមេរកកូវីដ-១៩ ជូនប្រជាពលរដ្ឋនៅតាមផ្លូវ៤៨ សរុបចំនួន ២៦នាក់ ស្រី ១៨នាក់ នៅចំនុចក្រោមស្ពានតាតៃ ស្ថិតនៅភូមិអន្លង់វ៉ាក់ ។ ជាលទ្ធផលក្រោយពីបានធ្វើតេស្តរួចឃើញថាអវិជ្ជមានទាំងអស់គ្នា។

ប្រភព: រដ្ឋបាលឃុំតាតៃក្រោម

អត្ថបទទាក់ទង