នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ លោក រុន សុខ និងភរិយា ព្រមទាំងក្រុមគ្រួសារ តាមរយៈមូលនិធិមហាជនស្រុកស្រែអំបិល បានឧបត្ថម្ភថវិកាចំនួន ៣០០ដុល្លារ ជូនសាលាស្រុកស្រែអំបិល ដើម្បីទិញធុងខ្យល់អុកស៊ីសែន ចំនួន០២ឈុត សម្រាប់អ្នកជំងឺកូវីដ-19 ដែលមានអាការៈធ្ងន់ធ្ងរនៅតាមមណ្ឌលព្យាបាលអ្នកជំងឺកូវីដ-19។
រដ្ឋបាលស្រុកស្រែអំបិល សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ លោក រុន សុខ និងភរិយា ព្រមទាំងក្រុមគ្រួសារ និងក្រុមការងារមូលនិធិមហាជនស្រុកស្រែអំបិល និងសូមជួបប្រទះតែនឹងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
ប្រភព: ឡូ រដ្ឋា