/ / /

លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង អញ្ជើញអមដំណើរឯកឧត្តមរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចុះពិនិត្យទីតាំងសម្រាប់ដោះស្រាយជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារគម្រោងវិនិយោគរបស់ក្រុមហ៊ុនយូញៀន

លោក សុខ សុទ្ធី អភិបាលរងខេត្ត ដោយមានការណែនាំ និងអនុញ្ញាតពីលោក ជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអមដំណើរឯកឧត្តម ទេព ធន រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាអគ្គលេខាធិការដ្ឋាន នៃអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី ចុះពិនិត្យទីតាំងសម្រាប់ដោះស្រាយជូនប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយសារគម្រោងវិនិយោគរបស់ក្រុមហ៊ុនយូញៀន។ ទីតាំងដីសម្រាប់ដោះស្រាយជូនប្រជាពលរដ្ឋនេះ មានទីតាំងស្ថិតនៅភូមិទួលពោធិ៍ ឃុំតានូន ស្រុកបូទុមសាគរ ខេត្តកោះកុង។
ក្នុងការចុះពិនិត្យទីតាំងដីនេះ ឯកឧត្តមរដ្ឋលេខាធិការ បានណែនាំឱ្យរដ្ឋបាលខេត្តត្រូវថែរក្សាទីតាំងដី ដែលកំណត់ទុកសម្រាប់ដោះស្រាយជូនបងប្អូនប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយសារគម្រោងវិនិយោគអភិវឌ្ឍរបស់ក្រុមហ៊ុនយូញៀននេះ ឱ្យបានគង់វង្ស កុំឱ្យមានជនខិលខួចលួចចូលទន្ទ្រានកាន់កាប់។
ជាមួយគ្នានេះដែរ រដ្ឋបាលខេត្តបានចាត់ឱ្យអាជ្ញាធរមូលដ្ឋាន សហការជាមួយមន្ត្រីឧទ្យាននុរក្ស និងអង្គភាពពាក់ព័ន្ធ ត្រូវចុះយាមល្បាតទីតាំងដីនេះជាប្រចាំ និងត្រូវអនុវត្តវិធានច្បាប់ឱ្យបានម៉ឺងម៉ាត់​ចំពោះជនខិលខូចដែលលួចចូលទន្ទ្រានកាន់កាប់ដីរដ្ឋ៕

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកគិរីសាគរ/
    06/12/2025

    រដ្ឋបាលឃុំកោះស្តេច ចុះធ្វេីបច្ចុប្បន្នភាពចាស់ជរា​ និងជនមានពិការភាព​ ជូនដល់គ្រួសារក្រីក្រ​ដែលមានបណ្ណសមធម៌​ ស្ថិតនៅភូមិពាមកាយ ឃុំកោះស្ដេច

  • រដ្ឋបាលស្រុកគិរីសាគរ/
    06/12/2025

    រដ្ឋបាលឃុំភ្ញីមាស បានចូលរួមចែក សំភារ:សិក្សា និងទឹកដោះគោ ជូនដល់សិស្សានុសិស្សនៅសាលាបឋមសិក្សាពាមកាយ ដែលជាអំណោយរបស់ក្រុមហ៊ុន(NN)

  • រដ្ឋបាលស្រុកថ្មបាំង/
    06/12/2025

    ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំថ្មដូនពៅ បានចេញល្បាតក្នុងមូលដ្ឋាន សហការជាមួយលោកមេភូមិ អនុភូមិ និងសមាជិកភូមិកោះ បានចុះផ្សព្វផ្សាយគោលនយោបាយភូមិឃុំមានសុវត្ថិភាព និងចុះបើកវេទិការសាធារណៈគោលនយោបាយភូមិឃុំមានសុវត្ថិភាព

  • រដ្ឋបាលស្រុកបូទុមសាគរ/
    06/12/2025

    លោក កែវ នីបូរ៉ា សមាជិកក្រុមប្រឹក្សាស្រុកលោក ខេង គង់ អភិបាលរងស្រុក តំណាងឲ្យ លោកអភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ បានអញ្ជើញជាអធិបតីក្នុងវគ្គបណ្តុះបណ្តាស្តីពីគោលនយោបាយកញ្ជប់ជាតិអេដស៍ និងចីរភាពកម្មវិធីអេដស៍សម្រាប់ ឆ្នាំ២០២៣-២០២៨

  • មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ/
    06/12/2025

    មន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្ត រៀបចំពិធីប្រារព្ធយុទ្ធនាការ១៦ថ្ងៃ ប្រយុទ្ធប្រឆាំងអំពើហិង្សាផ្អែកលើយេនឌ័រ ក្រោមប្រធានបទ «រួមគ្នាលើកកម្ពស់សុវត្ថិភាព និងការគោរពសិទ្ធិគ្នានៅកន្លែងការងារ»

  • ហេង គីមឆន/
    06/12/2025

    លោក ឡៅ ប៊ុនខេង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងយុទ្ធនាការ ១៦ថ្ងៃ ប្រយុទ្ធប្រឆាំងអំពើហិង្សាផ្នែកលើយេនឌ័រ ក្រោមប្រធានបទ “រួមគ្នាលើកកម្ពស់សុវត្ថិភាព និងការគោរពសិទ្ធិគ្នានៅកន្លែងការងារ”