លោក ចេង មុនីរិទ្ធ អភិបាលនៃគណៈអភិបាលស្រុកគិរីសាគរ បានចាត់លោក ទួន ឪទី អភិបាលរងស្រុក និងលោក ជា ប៊ុនធឿន អភិបាលរងស្រុក បានដឹកនាំក្រុមការងារស្រុក ឃុំ និងមានការចូលរួមសហការពីក្រុមយុវជនស្ម័គ្រចិត្ត យុវជន ស.ស.យ.ក ស្រុក បានចូលរួមត្រួតពិនិត្យ សម្របសម្រួលជូនដល់ប្រជាពលរដ្ឋក្នុងការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន ០៥ ភូមិ នៅឃុំភ្ញីមាស និងឃុំកោះស្ដេច នៅទីតាំងសាលារៀនបឋមសិក្សាពាមកាយ ស្ថិតនៅឃុំភ្ញីមាស ស្រុកគិរីសាគរ ដែលទទួលបានការចាក់វ៉ាក់សាំងបង្ការជំងឺ Covid19 ពីរាជរដ្ឋាភិបាលកម្ពុជារួចរាល់ តែកុំភ្លេច៣កុំ ៣ការពារទាំងអស់គ្នា))។
=========================
ថ្ងៃពុធ០៥កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ
ត្រីស័ក ពុទ្ធសករាជ ២៥៦៥
ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១
July 13, 2021