កាលពីថ្ងៃចន្ទ ០៣ កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ លោកស្រី អុឹម ចិន្តា អនុប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិករប្រើប្រាស់ទឹក នៃនាយកដ្ឋានសហគមន៍កសិករប្រើប្រាស់ទឹក ក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារ ដោយសហការជាមួយនឹងមន្ត្រីបច្ចេកទេស នៃមន្ទីរធនធានទឹក និងឧតុនិយមខេត្តកោះកុង ដែលដឹកនាំដោយលោក អៀវ វណ្ណារ៉ា អនុប្រធានមន្ទីរ ចុះអនុវត្តការងារក្រោម គម្រោងគាំទ្រពង្រឹង និងបង្កើត ស.ក.ប.ទ ធ្វើការជួបប្រជុំជាមួយគណៈកម្មាធិការ ស.ក.ប.ទ នៃប្រព័ន្ធធារាសាស្ត្រ ទំនប់ការពារទឹកប្រៃកណ្តោល នៃឃុំកណ្តោល ស្រុកបុទុមសាគរ និងទំនប់ការពារទឹកប្រៃខ្លុង នៃឃុំស្រែអំបិល ស្រុកស្រែអំបិល ដើម្បី៖
(១). ប្រជុំពិភាក្សាអំពីសកម្មភាពការងារ និងការរីកចម្រើនរបស់ ស.ក.ប.ទ/ទំនប់កណ្តោល និងខ្លុង
(២). ពិនិត្យ និងពន្យល់ណែនាំដល់គណៈកម្មាធិការ ស.ក.ប.ទ អំពីការអនុវត្តនូវសកម្មភាពការងារគ្រប់គ្រង និងថែទាំប្រព័ន្ធធារាសាស្ត្រ (O&M)។
(៣). ជម្រុញឲ្យមានការចុះប្រមូលភាគទានប្រើប្រាស់ប្រព័ន្ធធារាសាស្រ្តដើម្បីបានថវិកាសម្រាប់ទ្រទ្រង់ដល់កិច្ចដំណើរការរបស់ ស.ក.ប.ទ។
(៤). ពិភាក្សាអំពីបញ្ហាប្រឈម ដំណោះស្រាយ និងសំណូមពរផ្សេងៗរបស់គណៈកម្មាធិការ ស.ក.ប.ទ ។
(៥). ចុះពិនិត្យស្ថានភាពទូទៅនៃប្រព័ន្ធធារាសាស្ត្រ ទំនប់ការពារទឹកប្រៃកណ្តោល និងទំនប់ការពារទឹកប្រៃខ្លុង