រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណ:អភិបាលខេត្តកោះកុង និងជាប្រធានគណ:កម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ខេត្តកោះកុង បានអញ្ជើញប្រគល់ប័ណ្ណថ្លែងអំណរគុណ ដល់សប្បុរសជន និងទទួលសម្ភារបរិក្ខារពេទ្យមួយចំនួន ដែលជាអំណោយដ៏ថ្លៃថ្លារបស់ឧកញ៉ា សុខ ហុង និងលោកជំទាវ ស៊ាន ណាវី ព្រមទាំងបុត្រ រួមនិងលោក តាំង ឈុនស្រេង និងលោកស្រី សោម សោភា ព្រមទាំងបុត្រ ឧបត្ថម្ភ ជូនមន្ទីរពេទ្យបង្អែកខេត្តកោះកុង

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណ:អភិបាលខេត្តកោះកុង និងជាប្រធានគណ:កម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ខេត្តកោះកុង អមដំណើរដោយលោក ស្រេង ហុង អភិបាលរង នៃគណ:អភិបាលខេត្តកោះកុង និងឯកឧត្តមវេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកោះកុង បានអញ្ជើញប្រគល់ប័ណ្ណថ្លែងអំណរគុណ ដល់សប្បុរសជន និងទទួលសម្ភារបរិក្ខារពេទ្យមួយចំនួន ដែលជាអំណោយដ៏ថ្លៃថ្លារបស់ឧកញ៉ា សុខ ហុង និងលោកជំទាវ ស៊ាន ណាវី ព្រមទាំងបុត្រ រួមនិងលោក តាំង ឈុនស្រេង និងលោកស្រី សោម សោភា ព្រមទាំងបុត្រ ឧបត្ថម្ភជូនមន្ទីរពេទ្យបង្អែកខេត្តកោះកុង សម្រាប់ប្រើប្រាស់ ជាពិសេសសម្រាប់ជួយសង្គ្រោះអ្នកជំងឺកូវីដ-១៩ ដែលកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យជាច្រើននាក់ ក្នុងកាល:ទេស:ដែលមន្ទីរពេទ្យកំពុងមមាញឹកក្នុងបេសកកម្ម ស្រាវជ្រាវ បង្ការ ទប់ស្កាត់ និងថែទាំ ព្យាបាលអ្នកជំងឺកូវីដ១៩ជាច្រើននាក់ ម្យ៉ាងទៀតមន្ទីរពេទ្យកំពុងមានការខ្វះខាតសម្ភារ បរិក្ខារមួយចំនួន។ សម្ភារ បរិក្ខារពេទ្យ ដែលបានឧបត្ថម្ភទាំងនោះរួមមាន ÷
-ម៉ាស៊ីនPatient Moniter ចំនួន០១គ្រឿង
-ម៉ាស៊ីនបឺតស្លេស្ម ចំនួន០២គ្រឿង
-ធុងអុកស៊ីន រួមនិងក្បាលម៉ាណូម៉ែត្រ ចំនួន០១ឈុត
-ម៉ាស្គN95 ចំនួន៦០០ប្រអប់
-ម៉ាស្គ5D ចំនួន៦០០ប្រអប់
-របាំងមុខ5D ចំនួន១០០០
-និង សម្លៀកបំពាក់ឈុតPPE ចំនួន ១០០ឈុត។ (សរុបជាទឹកប្រាក់ស្មើនឹង ៥,៧០៦$)។

អត្ថបទទាក់ទង