១២/០៧/២០២១
................................
លោក ក្រូច បូរីសីហា អភិបាលរង នៃគណៈអភិបាល បានដឹកនាំក្រុមការងារស្រុក ឃុំចុះផ្សព្វផ្សាយ និងណែនាំដល់ប្រជាពលរដ្ឋដែលលក់ដូរ តាមផ្ទះ ក្រោយពីរដ្ឋបាលស្រុកបានបិទផ្សារថ្មស រយៈពេល ១៤ថ្ងៃ ព្រមទាំងបានណែនាំអោយ អាជីវករ និងប្រជាពលរដ្ឋ អនុវត្តវិធានរបស់ ប្រមុខរាជរដ្ឋាភិបាល និង ក្រសួងសុខាភិបាល ត្រូវអនុវត្ត ឲ្យបានល្អ គឺ ៣កុំ ៣ ការពារ ដោយមានការពាក់ម៉ាស់ បាញ់អាកុល និងពេលទទួលថវិកាពីអតិថិជនត្រូវមានរបស់របរទទួលអោយបានត្រឹមត្រូវ នឹងត្រូវរក្សាគម្លាតពីគ្នាស្ថិតនៅភូមិថ្មស ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង។
ប្រភព:រដ្ឋបាលស្រុកបូទុមសាគរ
...................................
ថ្ងៃអាទិត្យ ២ កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ
ត្រីស័ក ពុទ្ធសករាជ ២៥៦៥
ត្រូវនឹងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១
July 11, 2021