ស្រុកកោះកុង ៖ ថ្ងៃចន្ទ ៣កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ
ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ ដោយមានការចង្អុលបង្ហាញ និងចាត់តាំងរបស់លោក ជា សូវី អភិបាល នៃគណៈអភិបាលស្រុកកោះកុង លោកស្រី អ៊ិន សុភី អភិបាលរង នៃគណៈអភិបាលស្រុកកោះកុង បានដឹកនាំក្រុមការងារថ្នាក់ស្រុកចុះសម្របសម្រួលការចាក់វ៉ាក់សាំងការពារជងឺកូវីដ-១៩ ដូសទី២ ជូនប្រជាពលរដ្ឋនៅឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង នៅវិទ្យាល័យ ហ៊ុន សែន ត្រពាំងរូង ស្ថិតនៅភូមិត្រពាំងរូងឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង។
ក្នុងឱកាសនោះផងដែរ លោកស្រី អភិបាលរង ក៏បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅជូនចំពោះក្រុមការងារគ្រូពេទ្យចាក់វ៉ាក់សាំងកូវីដ-១៩ នៃនាយកដ្ឋានសុខាភិបាល ក្រសួងការពារជាតិ ដែលបានប្រតិបត្តិការងារប្រកបដោយការទទួលខុសត្រូវខ្ពស់ មានសុជីវធម៌ល្អប្រពៃជាមួយប្រជាពលរដ្ឋ ព្រមទាំងទឹកចិត្តសោមនស្សរីករាយ សហការគ្នាបានយ៉ាងល្អ និងអរគុណកម្លាំងសមត្ថកិច្ចនិងអាជ្ញាធរពាក់ព័ន្ធទាំងអស់ដែលបានចូលរួមតាំងពីចាប់ផ្ដើមរហូតដល់បញ្ចប់ការងារប្រកបដោយទឹកចិត្តរីករាយនិងការទទួលខុសត្រូវខ្ពស់ ដើម្បីបម្រើសេវាជូនប្រជាពលរដ្ឋបានគ្រប់ៗគ្នា ព្រមទាំងសូមអរគុណប្រជាពលរដ្ឋទូទាំងឃុំកោះកាពិ ដែលបានមកទទួលការចាក់វ៉ាក់សាំងតាមទីតាំងដែលបានកំណត់ ដោយរក្សាបាននូវសេចក្ដីថ្លៃថ្នូរ មានសុជីវធម៌ មានសណ្ដាប់ធ្នាប់រៀបរយល្អ តាមការណែនាំរបស់ក្រុមការងារ ។