ថ្ងៃអាទិត្យ ២កើត ខែទុតិយាសាធ ឆ្នាំឆ្លូវ ព.ស.២៥៦៥ ត្រូវនឹង ថ្ងៃទី ១១ ខែកក្កដា ឆ្នាំ២០២១
លោកស្រី សុខ សុធាវី ប្រធានមន្ទីរកិច្ចការនារីខេត្ត បានដឹកនាំមន្ដ្រីក្រោមឱវាទ សហការជាមួយរដ្ឋបាលខេត្ត ជួយរៀបចំទីកន្លែង ចំនួន ០២កន្លែងបន្ថែមទៀត ត្រៀមទុកសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ (មជ្ឈមណ្ឌលស៊ូននឹង និងហាងតារីតុការ)។
សូមបងប្អូនប្រជាពលរដ្ឋ ក្នុងខេត្តកោះកុង ចូលរួមអនុវត្តវិធានការ ៣ការពារ ៣កុំ និងចូលរួមចាក់វ៉ាក់សាំងទាំងអស់គ្នា ដើម្បីកាត់បន្ថយការរីករាលដាល ការឆ្លងជំងឺកូវីដ-១៩។