១១/កក្កដា/២០២១
========================
លោក សាង ស៊ីណេត អភិបាលរង នៃគណៈអភិបាល បានដឹកនាំក្រុមការងារចុះផ្សព្វផ្សាយ និងណែនាំដល់ប្រជាពលរដ្ឋដែលលក់ដូរ តាមផ្ទះ ក្រោយពីរដ្ឋបាលស្រុកបានបិទផ្សារអណ្តូងទឹករយៈពេល ១៤ថ្ងៃ ដោយអោយប្រជាពលរដ្ឋ អនុវត្តតាមវិធានរបស់ក្រសួងសុខាភិបាល ដោយមានការពាក់ម៉ាស់ បាញ់អាកុល និងការទទួលថវិកាពីអតិថិជនត្រូវមានរបស់របរទទួលអោយបានត្រឹមត្រូវនឹងត្រូវរក្សាគម្លាតគ្នា នៅភូមិអណ្តូងទឹក ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង។
ប្រភពៈរដ្ឋបាលស្រុកបូទុមសាគរ
====================
ថ្ងៃអាទិត្យ ២ កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ
ត្រីស័ក ពុទ្ធសករាជ ២៥៦៥
ត្រូវនឹងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១
July 11, 2021