ត្រីស័ក ពុទ្ធសករាជ ២៥៦៥
ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១
=======✓✓=======
លោក ខ្លឹម គគីរ ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកោះកុង បានអមដំណើរ ឯកឧត្តម ប៊ុន លើត រដ្ឋលេខាធិការក្រសួងការពារជាតិ
និង ឯកឧត្តម ស្រេង ហុង អភិបាលរងខេត្តកោះកុង ចុះត្រួតពិនិត្យកន្លែងសម្រាកព្យាបាលអ្នកជំម្ងឺកូវីដ-១៩ ហើយលោកប្រធានមន្ទីរ និងមន្ត្រីក្រោមឱវាទក៏បានចូលរួមក្នុងការតបណ្តាញទុយោទឹកស្អាតសម្រាប់ប្រើប្រាស់ផងដែរ ដែលមានទីតាំងស្ថិតនៅ សង្កាត់ស្ទឹងវែង,ក្រុងខេមរៈភូមិន្ទ,ខេត្តកោះកុង (មជ្ឈមណ្ឌលស៊ូនឹង)។
