រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ហាក់ ឡេង អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ បានដឹកនាំក្រុមការងារ ចំនួន៧នាក់ និងសមាជិកសសយកឃុំ សហការជាមួយនឹងមណ្ឌលសុខភាពថ្មស បានចុះយកសំណាកបងប្អូន អាជីវករ នៅក្នុងផ្សារថ្មស ដែលបានប៉ះពាល់ផ្ទាល់ និងប្រយោល ជាមួយអ្នកមានវិជ្ជមានកូវីដ-១៩

10/07/2021 (8:00 am)

-------------------

លោក ហាក់ ឡេង អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ បានដឹកនាំក្រុមការងារ ចំនួន៧នាក់ និងសមាជិកសសយកឃុំសហការជាមួយនឹងមណ្ឌលសុខភាពថ្មស បានចុះយកសំណាកបងប្អូន អាជីវករ នៅក្នុងផ្សារថ្មស  ដែលបានប៉ះពាល់ផ្ទាល់ និងប្រយោល ជាមួយអ្នកមានវិជ្ជមានកូវីដ-១៩  ដើម្បីកាត់ផ្តាច់ក្នុងការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងមូលដ្ឋានស្រុកបូទុមសាគរ។

    សូមអញ្ជើញបងប្អូនអាជីវករលក់ដូរក្នុងផ្សារថ្មសទាំងអស់ ចូលរួមក្នុងការធ្វើ តេស្តរកមេរោគកូវីដ -១៩ ដើម្បីការពារទាំងអស់គ្នាប្រសិនបងប្អូន អាជីវករ ក្នុងផ្សារថ្មស ទាំងអស់ ដែលបានប៉ះពាល់ដោយផ្ទាល់ និងប្រយោល និងមានចេតនាមិនចូលរួមសហការ ឬមានបំណងកិចវេស ក្នុងការរកមេរោគកូវីដ-១៩ នោះ និងទទួលការផាកពិន័យដូចខាងក្រោម ៖

 - មិនអនុញ្ញាតឳ្យបន្តលក់ដូរនៅក្នុងផ្សារថ្មសឡើយ

 - ទទួលការផាកពិន័យជាអន្តការណ៍ ស្របតាមវិធានសុខាភិបាល និងវិធានការរដ្ឋបាលនានា។

#បញ្ជាក់:

-ការធ្វើតេស្តនេះសម្រាប់តែបងប្អូនអាជីវករលក់ដូរក្នុងផ្សារថ្មសទាំងមូល តែប៉ុណ្ណោះ។

ប្រភព:រដ្ឋបាលស្រុកបូទុមសាគរ

-------------------

ថ្ងៃសៅរ៍ ១ កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ

ត្រីស័ក ពុទ្ធសករាជ ២៥៦៥

ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១

July 10, 2021

អត្ថបទទាក់ទង