10/07/2020
......................................................
លោក ហាក់ ឡេង អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ បានចុះសួរសុខទុក្ខ និងនាំយកគ្រឿងភេសជ្ជៈ ដល់កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំថ្មស ដែលបានឈរជើងប្រចាំការនៅមណ្ឌលព្យាបាលវិទ្យាល័យថ្មស។ ឆ្លៀតក្នុងឱកាសនោះ លោកអភិបាលបានថ្លែងអំណរគុណដល់ទឹកចិត្តរបស់កងកម្លាំងដែលបានចំណាយពេលវេលា ក្នុងការចូលរួមថែរក្សាសុវត្ថិភាពរបស់បងប្អូននៅមូលដ្ឋានឃុំថ្មស ជាពិសេសនៅកន្លែងមណ្ឌលព្យាបាលកូវីដ-១៩នៅវិទ្យាល័យថ្មស។
ប្រភព:រដ្ឋបាលស្រុកបូទុមសាគរ
......................................................
ថ្ងៃសៅរ៍ ១ កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ
ត្រីស័ក ពុទ្ធសករាជ ២៥៦៥
ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១
July 10, 2021