ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២១ លោក ហាក់ ឡេង អភិបាល នៃគណៈអភិបាលស្រុកបុទុមសាគរ ខេត្តកោះកុង និងលោកស្រី ព្រមទាំងក្រុមគ្រួសារ ឧបត្ថម្ភថ្នាំសម្លាប់មេរោគចំនួន ០៥លីត្រ ជូនរដ្ឋបាលស្រុកស្រែអំបិល ដើម្បីគាំទ្រសកម្មភាពផ្សេងៗ ក្នុងការប្រយុទ្ធប្រឆាំងទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩។
រដ្ឋបាលស្រុកស្រែអំបិល សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ លោក ហាក់ ឡេង និងលោកស្រី ព្រមទាំងក្រុមគ្រួសារ និងសូមជួបប្រទះតែនឹងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
ប្រភពៈ វឿន រិទ្ធី