/ / /

ទេយ្យទាន របស់លោកជំទាវ តៅ តឿន ទៀ បាញ់ និងលោកជំទាវ ឈួង ចាលឹក ប៊ុន លើត សម្រាប់ប្រគេនព្រះសង្ឃ១១វត្តក្នុងរដូវចាំព្រះវស្សា

ថ្ងៃព្រហស្បតិ៍ ១៤ រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ
ត្រីស័ក ពុទ្ធសករាជ ២៥៦៥
ត្រូវនឹងថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១
__________««»»__________

លោកជំទាវ តៅ តឿន ទៀបាញ់ និងលោកជំទាវ ឈួង ចាលឹក ប៊ុនលើត បានចាត់លោក អ៊ូច ទូច ប្រធានមន្ទីរធម្មការ និងសាសនាខេត្ត និងសហការី នាំយកទេយ្យទានដែលជាសទ្ធាជ្រះថ្លារបស់លោកជំទាវទៅប្រគេនព្រះសង្ឃនៅតាមបណ្តាវត្តនៅក្នុងក្រុងខេមរភូមិន្ទ និងស្រុកមណ្ឌលសីមា សរុបចំនួន១១វត្ត ដោយទេយ្យទានសម្រាប់ប្រគេនព្រះសង្ឃក្នុងមួយវត្តរួមមាន៖ ទៀនចំណាំព្រះវស្សាចំនួន០១គូរ,អង្ករចំនួន ២បាវ (៥០គ.ក្រ),ត្រីខកំប៉ុងចំនួន០១កេស,ម៉ាស់ចំនួ ១០ប្រអប់តូន និងទឹកសុទ្ធចំនួន ១០យួរ។
ដោយឡែកថ្ងៃនេះបាននាំយកទេយ្យរបស់លោកជំទាវទៅប្រគេនព្រះសង្ឃបានចំនួន២វត្ត គឺ វត្តនិគ្រោធារាម ហៅវត្តចាំយាម ស្ថិតក្នុងភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា និងវត្តអម្ពទិយារាម ហៅវត្តព្រែកស្វាយ ស្ថិតក្នុងភូមិព្រែកស្វាយ សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ។

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    30/05/2026

    ក្រុមហ៊ុន Chaina Huadian Lower Stung Russei Chrum Hydro-Electric Project (Cambodia ) Company Limited បរិច្ចាគថវិកាចំនួន ៥,០០០ ដុល្លារ  ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦

  • ហេង គីមឆន/
    30/05/2026

    វេជ្ជបណ្ឌិត ហៃ ឡៃស៊ុន ប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង បរិច្ចាគថវិកាចំនួន ៤០០,០០០ រៀល ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦

  • ហេង គីមឆន/
    30/05/2026

    វេជ្ជបណ្ឌិត ពិន សេរីវឌ្ឍនៈ អនុប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង បរិច្ចាគថវិកាចំនួន ២០០,០០០ រៀល ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦

  • មន្ទីរកិច្ចការនារី/
    30/05/2026

    លោកស្រី សុខ សុធាវី ប្រធានមន្ទីរកិច្ចការនារីខេត្ត បានអញ្ជើញចូលរួមក្នុងពិធីក្រុងពាលី និងចម្រើនព្រះបរិត្ត ដើម្បីអបអរសាទរពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្តូបអនុស្សាវរីយ៍នយោបាយ ឈ្នះ ឈ្នះ ខេត្តកោះកុង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកជំទាវ។

  • មន្ទីរបរិស្ថាន/
    29/05/2026

    លោក វ៉េត សុនីម អនុប្រធានមន្ទីរបរិស្ថានខេត្តកោះកុង បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែឧសភា និងលើកទិសដៅអនុវត្តបន្តសម្រាប់ខែមិថុនា (ត្រីមាសទី២ ឆ្នាំ២០២៦) របស់គម្រោងកម្មវិធីអភិរក្សតំបន់ទេសភាពជួរភ្នំក្រវាញកណ្តាល នៃឧទ្យានជាតិជួរភ្នំក្រវាញ នៅស្នាក់ការកណ្តាលឧទ្យានុរក្សឫស្សីជ្រុំ (ស្រុកថ្មបាំង)

  • មន្ទីរបរិស្ថាន/
    29/05/2026

    លោក ហ៊ុន ម៉ារ៉ាឌី ប្រធានមន្ទីរបរិស្ថាន បានអញ្ជើញចូលរួមក្នុងពិធីក្រុងពាលី និងចម្រើនព្រះបរិត្ត ដើម្បីអបអរសាទរពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្តូបអនុស្សាវរីយ៍នយោបាយ ឈ្នះ ឈ្នះ ខេត្តកោះកុង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកជំទាវ