លោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្តកោះកុង បានចាត់បញ្ជូនកងកម្លាំងនគរបាលចំនួន ១៥ នាក់ ស្រី ០៣ នាក់ ចូលរួមវគ្គបណ្ដុះបណ្ដាល ស្តីពីវិធីធ្វើតេស្តរហ័សរកមេរោគកូវីដ-១៩ នៅមន្ទីរសុខាភិបាលខេត្ត ដេីម្បីយកមកបម្រើការងារតាមតម្រូវការ ក្នុងអង្គភាព ស្នងការដ្ឋាននគរបាលខេត្តកោះកុង ក្នុងគោលបំណង រួមចំណែកប្រយុទ្ធប្រឆាំងការរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងខេត្តកោះកុង។