/ / /

អាជ្ញាធរខេត្តកោះកុង ចុះពិនិត្យទីតាំងដីនៅខាងក្រៅទំបន់ការពារទឹកប្រៃ ដែលប្រជាពលរដ្ឋទន្រ្ទានកាប់ឆ្ការយកជាកម្មសិទ្ធិ

លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្ត និងជាអនុប្រធានគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវអភិបាលខេត្ត បានដឹកនាំក្រុមការងារចម្រុះថ្នាក់ខេត្ត អាជ្ញាធរស្រុកបូទុមសាគរ និងអ្នកពាក់ព័ន្ធ ចុះពិនិត្យទីតាំងដីនៅក្រៅទំបន់ការពារទឹកប្រៃ ដែលប្រជាពលរដ្ឋ ទន្រ្ទានកាប់ឆ្ការយកជាកម្មសិទ្ធិ ស្ថិតក្នុងភូមិប្រលាន ឃុំកណ្តោល ស្រុកបូទុមសាគរ។

ជាលទ្ធផល បន្ទាប់ពីកិច្ចប្រជុំ និងការចុះពិនិត្យទីតាំងជាក់ស្តែងរួចមក លោកអភិបាលរងខេត្ត និងជាប្រធានដឹកនាំក្រុមការងារ បានណែនាំ ដូចខាងក្រោម៖

១-ដីក្នុងទំបន់ការពារទឹកប្រៃ ទំហំ ៨២.១០ហិកតា តាមសំណើរបស់រដ្ឋបាលស្រុក ស្នើសុំជាសម្បទានដីសង្គមកិច្ច សម្រាប់ធ្វើប្រទានកម្មជាកម្មសិទ្ធិជូនប្រជាពលរដ្ឋ ២៨៣គ្រួសារ ដែលបានកាន់កាប់អាស្រ័យតាំងពីឆ្នាំ២០១២មក ស្ថិតក្នុងភូមិប្រលាន ឃុំកណ្តោល គឺរដ្ឋបាលបានពិនិត្យលទ្ធភាពផ្តល់ជូន ទើបមានក្រុមការងារចុះមកពិនិត្យក្នុងឱកាសនេះ

២-ចំពោះដីទាំងឡាយណាស្ថិតនៅខាងក្រៅទំបន់ការពារទឹកប្រៃ ដែលមានបុគ្គលខិលខូចញុះញ៉ង់ប្រជាពលរដ្ឋឲ្យទន្រ្ទានកាប់ឆ្ការយកក្នុងពេលថ្មីៗនេះ គឺ រដ្ឋបាលខេត្ត បានណែនាំយ៉ាងម៉ឺងម៉ាត់យកកដល់រដ្ឋបាលស្រុក និងឃុំពាក់ព័ន្ធ ធ្វើការចុចយកចំណុចនិយាមកាឲ្យបានច្បាស់លាស់ ដើម្បីធ្វើសេចក្តីប្រកាសបដិសេធជាសាធារណ: និងម៉្យាងទៀតកំពុងស្រាវជ្រាវរ់កបុគ្គលខិលខូចដែលជាអ្នកញុះញ៉ង់ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី។

ក្នុងឱកាសនោះផងដែរ លោកអភិបាលរងខេត្ត បានប្រសាសន៍ថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះរដ្ឋបាលស្រុក និងសមត្ថកិច្ចពាក់ព័ន្ធ អនុវត្តការងារ និងទប់ស្កាត់សកម្មភាពទន្រ្ទានយកដីសាធារណ:កន្លងមក ទន្ទឹមនឹងវិបត្តិភ័យជំងឺកូវីដ-១៩ ដូចបច្ចុប្បន្ន និងលោកអភិបាលរងខេត្ត បានសំណូមពរដល់អាជ្ញាធរមូលដ្ឋាន សមត្ថកិច្ចកងកម្លាំង និងអ្នកពាក់ព័ន្ធ បន្តកិច្ចសហការចូលរួមអនុវត្តបន្ថែមទៀត ក្នុងការបំពេញតួនាទីភារកិច្ចនីមួយៗ ដោយឈរលើស្មារតីទទួលត្រូវខុសខ្ពស់៕

អត្ថបទផ្សេងទៀត

  • មន្ទីរផែនការ/
    16/12/2025

    លោក ជា ស៊ីវត្រា ប្រធានមន្ទីរផែនការខេត្តកោះកុង បានអញ្ជើញចូលរួមកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤ របស់គណៈកម្មាធិការពិសេសតាមដានការអនុវត្តកម្មវិធីសកម្មភាពនៃសន្និសីទអន្តរជាតិស្ដីពី ប្រជាជននិងអភិវឌ្ឍន៍ ដើម្បីឆ្លើយតបនិងកម្មវិធីសកម្មភាព និងការប្តេជ្ញាចិត្តក្នុងការសម្រេចឱ្យបាននូវរបៀបវារៈឆ្នាំ២០៣០ សម្រាប់ការអភិវឌ្ឍន៍ប្រកបដោយចីរភាព ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ

  • រដ្ឋបាលស្រុកគិរីសាគរ/
    16/12/2025

    រដ្ឋបាលឃុំភ្ញីមាស សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ លោក លឹម ស៊ីណាក់ និងភរិយា ដែលបានឧបត្ថម្ភអង្ករចំនួន៥បាវ ក្នុង១បាវ៥០គីឡូក្រាម ទឹកបរិសុទ្ធ២០យួរ គ្រឿងឧបភោគបរិភោគមួយចំនួន និងថវិកា២០០,០០០៛ ដើម្បីរួមចំណែកដោះស្រាយការលំបាករបស់កងកម្លាំងដែលបំពេញកាតព្វកិច្ចប្រចាំការនៅតាមបន្ទាត់ព្រំដែន និងត្រៀមលក្ខណៈដឹកជញ្ជូនប្រជាជន ផ្គត់ផ្គង់គ្រឿងឧបភោគបរិភោគ ព្រមទាំងរៀបចំទីជម្រកសុវត្ថិភាព ជូនប្រជាជនភៀសសឹក

  • រដ្ឋបាលស្រុកថ្មបាំង/
    16/12/2025

    កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំប្រឡាយ បានចេញល្បាតនៅក្នុងមូលដ្ឋាន ចែកខិតិប័ណ្ណផ្សព្វផ្សាយគោលនយោបាយភូមិឃុំមានសុវត្តិភាពទាំង៧ចំណុច២លើក និងសៀវភៅស្នាក់នៅជូនប្រជាពលរដ្ឋ១ប័ណ្ណតាមខ្នងផ្ទះ

  • រដ្ឋបាលស្រុកគិរីសាគរ/
    16/12/2025

    រដ្ឋបាលឃុំភ្ញីមាស បានដឹកនាំក្រុមការងារឃុំ រួមមានសមាជិកក្រុមប្រឹក្សាឃុំ មេភូមិ អនុភូមិ សមាជិក ភូមិ ចុះតាមខ្នងផ្ទះដើម្បីអំពាវនាវដល់បងប្អូនអាជីវករ និងសប្បុរសជននានា ដើម្បីជួយឧបត្ថម្ភគាំទ្រ ផ្ដល់ជាសម្ភារៈ និងថវិកា សម្រាប់យកមកផ្គត់ផ្គង់ ជនភៀសសឹក និងកងកម្លាំងប្រដាប់អាវុធឈរជើងនៅសមរភូមិ ព្រមទាំងកម្លាំងយាមល្បាតប្រចាំការនៅសាលាឃុំ ដើម្បីក្ដាប់សភាពការណ៍នៅតាមបន្ទាត់ព្រំដែន

  • រដ្ឋបាលស្រុកគិរីសាគរ/
    16/12/2025

    រដ្ឋបាលឃុំភ្ញីមាស សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ លោកស្រី ស៊ូ ណារី និងស្វាមី បានឧបត្ថម្ភអង្ករ១បាវ៥០គីឡូក្រាម ត្រីខកំប៉ុង១ដុំ និងថវិកា២០,០០០៛ ដើម្បីរួមចំណែកដោះស្រាយការលំបាករបស់កងកម្លាំងដែលបំពេញកាតព្វកិច្ចប្រចាំការនៅតាមបន្ទាត់ព្រំដែន និងត្រៀមលក្ខណៈដឹកជញ្ជូនប្រជាជន ផ្គត់ផ្គង់គ្រឿងឧបភោគបរិភោគ ព្រមទាំងរៀបចំទីជម្រកសុវត្ថិភាព ជូនប្រជាជនភៀសសឹក

  • រដ្ឋបាលស្រុកគិរីសាគរ/
    16/12/2025

    រដ្ឋបាលឃុំភ្ញីមាស សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ លោក ឡា គុណ និងភរិយា បានឧបត្ថម្ភអង្ករ១បាវ៥០គីឡូក្រាម ទឹកបរិសុទ្ធ១០យួរ និងសម្ភារៈផ្គត់ផ្គង់គ្រឿងឧបភោគបរិភោគ ដើម្បីរួមចំណែកដោះស្រាយការលំបាករបស់កងកម្លាំងដែលបំពេញកាតព្វកិច្ចប្រចាំការនៅតាមបន្ទាត់ព្រំដែន និងត្រៀមលក្ខណៈដឹកជញ្ជូនប្រជាជន ផ្គត់ផ្គង់គ្រឿងឧបភោគបរិភោគ ព្រមទាំងរៀបចំទីជម្រកសុវត្ថិភាព ជូនប្រជាជនភៀសសឹក