ថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីមន្ទីរបង្អែកពេទ្យខេត្តកោះកុងទាំងអស់ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះម្ចាស់ហាង ជាងគីម ជួសជុលម៉ូតូ និងភរិយា ព្រមទាំងបុត្រ ដែលមានចិត្តសប្បុរស និងសទ្ធាជ្រះថ្លា បានឧបត្ថម្ភថវិកាចំនួន ២០០$ (ពីររយដុល្លារ) ដល់មន្ទីរពេទ្យ សម្រាប់ប្រើប្រាស់ទិញសម្ភារ: បរិក្ខារ ជាពិសេសការចំណាយលើការរៀបចំប្រព័ន្ធអុកស៊ីសែននៅអគារព្យាបាលអ្នកជំងឺកូវី-១៩ ដើម្បីផ្តល់ភាពងាយស្រួលក្នុងការសង្គ្រោះអ្នកជំងឺកូវីដ និងកាត់បន្ថយហានិភ័យដល់ក្រុមគ្រូពេទ្យប្រើធុងអុកស៊ីសែនតាមគ្រែអ្នកជំងឺក្នុងកាល:ទេស: ដែលមន្ទីរពេទ្យកំពុងមានការមមាញឹកក្នុងបេសកកម្ម ក្នុងការថែទាំ ព្យាបាលអ្នកជំងឺកូវីដជាច្រើននាក់ និងក្នុងការស្រាវជ្រាវ បង្ការ និងទប់ស្កាត់ការឆ្លងរាលដាលដល់មន្ត្រី បុគ្គលិកសុខាភិបាល និងអ្នកជំងឺផ្សេងៗក្នុងមន្ទីរពេទ្យ។