លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញទទួលការឧបត្ថម្ភពី ឯកឧត្តម កិត្តិសង្ហបណ្ឌិត ទេព ងន អនុប្រធានទី២ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈ ឯកឧត្តម អាយ ខន សមាជិកព្រឹទ្ធសភាមណ្ឌលភូមិភាគទី៧ រួមមាន គ្រឿងឧបភោគបរិភោគ និងសម្ភារការពារជំងឺកូវីដ-១៩ ចំនួន ៥០ កេស ជូនគណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ខេត្តកោះកុង ដើម្បីចាត់ចែងប្រើប្រាស់ក្នុងការការពារទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ នៅខេត្តកោះកុង។