/ / /

តាមការចាត់តាំងរបស់លោកអភិបាល លោកស្រី អ៉ិន សោភ័ណ្ឌ អភិបាលរង និងជាអនុប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកបូទុមសាគរ បានដឹកនាំសហការីអនុសាខាស្រុក សហការជាមួយ​អាជ្ញាធរ​ភូមិ ចុះជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយក​អំណោយ​សប្បុរសធម៌​របស់​អនុសាខា​កាកបាទក្រហម​កម្ពុជាស្រុក ប្រគល់ជូនប្រជាពលរដ្ឋដែលកំពុងជួបការលំបាកទីទ័លក្រ នៅក្នុងភូមិប្រទាល

#កោះកុង  #រដ្ឋបាលស្រុកបូទុមសាគរ #

#ការចុះសួរសុខទុក្ខប្រជាពលរដ្ឋជួបការលំបាក

០៤/កក្កដា /២០២១ វេលាម៉ោង ២:០០នាទីរសៀល

==========================

តាមការចាត់តាំងរបស់លោកអភិបាល លោកស្រី អ៉ិន សោភ័ណ្ឌ អភិបាលរង និងជាអនុប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកបូទុមសាគរ បានដឹកនាំសហការីអនុសាខាស្រុក សហការជាមួយ​អាជ្ញាធរ​ភូមិ ចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយក​អំណោយ​សប្បុរសធម៌​របស់​អនុសាខា​កាកបាទក្រហម​កម្ពុជាស្រុក ប្រគល់ជូនប្រជាពលរដ្ឋដែលកំពុងជួបការលំបាកទីទ័លក្រ នៅក្នុងភូមិប្រទាល   ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង ។

ក្នុងឱកាសនោះ លោកស្រី អ៉ិន សោភ័ណ្ឌ អភិបាលរង ស្រុកបូទុមសាគរ និងក្រុមការងារ បានពាំនាំប្រសាសន៍លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា ឯកឧត្តម ប៊ុន លើត ប្រធានកិត្តិយសាខា ពិសេស សម្តេចកិត្តិព្រឹទ្ធបណ្ឌិត  ប៊ុន  រ៉ានី  ហ៊ុនសែន  ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខដោយ ក្តីអាណិតអាសូរ ចំពោះគ្រួសារគាត់។

ជាមួយគ្នានេះ ក្រុមការងារស្រុក បានផ្តាំផ្ញើដល់ក្រុមគ្រួសារ និងលើកទឹកចិត្តឱ្យថែទាំសុខភាព ឱ្យបានល្អ  រក្សាអនាម័យក្នុងការរស់នៅ  ជាពិសេសត្រូវមានស្មារតីរឹងប៉ឹង  ត្រូវខិតខំតស៊ូ។

ទន្ទឹមនឹងនេះ ក្រុមការងារ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់  ពិសេស ចាស់ជរា កុមារតូចៗ មានស្មារតីប្រុងប្រយ័ត្នខ្ពស់  និងចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩   ដើម្បីសេចក្តីសុខ  និងសុភមង្គលក្នុងក្រុមគ្រួសារ។ 

ជាពិសេសអនុវត្តនូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង សារអប់រំនានារបស់ក្រសួងសុខាភិបាលស្តីពីវិធានការការពារ ជំងឺកូវីដ១៩ រួមមាន (រស់នៅធម្មតា តាមបែបគន្លងថ្មី) និង

” ៣កុំ ៣ការពារ ២ចូលរួម”៖

– ៣ការពារ ៖លាងដៃ ពាក់ម៉ាស់ រក្សាគម្លាត ។

– ៣កុំ ៖ កុំទៅកន្លែងមនុស្សច្រើន កុំនៅកន្លែងបិទជិត កុំប៉ះពាល់គ្នា”។

សម្ភារដែលអនុសាខាចូលរួមសួរសុខទុក្ខមានគ្រឿងឧបភោគបរិភោគមួយចំនួនដូចខាងក្រោម៖

-អង្ករ ២៥គីឡូក្រាម 

-មី១កេះ

-ទឹកត្រី១យួរ

-ទឹកស៊ីអីវ ១យួរ

-ត្រីខ១យួរ

-ស្ករសរ១គីឡូ

-អំបិល១កញ្ចប់

-ប៊ីចេង ១កញ្ចប់

-ម៉ាស់ ១ប្រអប់

ស្ថិតនៅភូមិប្រទាល ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង។

ប្រភពៈរដ្ឋបាលស្រុកបូទុមសាគរ

———————————-

ថ្ងៃអាទិត្យ ១០ រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ

ត្រីស័ក ពុទ្ធសករាជ ២៥៦៥

ត្រូវនឹងថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២១

July 4, 2021

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    25/03/2026

    លោក ហាក់ ស៊ីម អភិបាលរងស្រុកមណ្ឌលសីមា និងលោក វុធ វេនដា អនុ ប្រធានការិយាល័យគ្រប់គ្រងធនធានមនុស្ស បានចូលរួម ពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងមុខងារសាធារណៈ តាមរយៈប្រព័ន្ធវីដេអូអនឡាញ (Online)

  • ហេង គីមឆន/
    25/03/2026

    លោកឧត្តមសេនីយ៍ត្រី ជួន សុភ័ក្រ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកោះកុង និងលោកស្រី ព្រមទាំងនាយទាហាន នាយទាហានរង ពលទាហាន បានរៀបចំគ្រឿងដង្វាយ និងនិមន្តព្រះសង្ឃដើម្បីធ្វើកិច្ចនមស្ការអញ្ជើញលោកមេទ័ពមុខប្រាំបី មកតម្កល់នៅទីអាសនៈថ្មី ដើម្បូសូមសេចក្តីសុខ សេចក្តីចម្រើន និងឈ្នះអស់មាសត្រូវផងទាំងឡាយ គ្រប់ទិសទី ជូនដល់យោធិនទាំងអស់ចំណុះតំបន់ប្រតិបត្តិការសឹករងកោះកុង

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    25/03/2026

    កិច្ចប្រជុំគណ: អភិបាលស្រុកមណ្ឌលសីមា ប្រចាំខែមីនា ឆ្នាំ២០២៦

  • រដ្ឋបាលស្រុកកោះកុង/
    25/03/2026

    លោក សុវណ្ណ ប៊ុនធឿន អភិបាលស្រុកកោះកុង អញ្ជើញចុះពិនិត្យ​ភូមិសាស្រ្តមួយចំនួន​ នៅក្នុងស្រុកកោះកុង​ ខេត្តកោះកុង​

  • មន្ទីររ៉ែ និងថាមពល/
    25/03/2026

    លោក ខ្លឹម យុនវិសិដ្ឋ ប្រធានមន្ទីររ៉ែ និងថាមពលខេត្តកោះកុង បានចូលរួមកិច្ចប្រជុំការងារចាំបាច់មួយចំនួន និងចុះពិនិត្យស្ថានីយទឹកស្អាត របស់ស្នាក់ការរដ្ឋាករទឹកខេត្តកោះកុង

  • រដ្ឋបាលស្រុកស្រែអំបិល/
    25/03/2026

    លោក លី ច័ន្ទរាសី អភិបាលរងស្រុក តំណាង លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បានអញ្ជើញជាអធិបតីកិច្ចប្រជុំផ្សព្វផ្សាយ សំណុំឯកសារព័ត៌មានសង្គម និងសេវាកម្មផ្តល់ថ្នាំបង្ការដល់កុមារអាយុក្រោម២ឆ្នាំ នៅក្នុងមូលដ្ឋាន ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ(OD)ស្រែអំបិល