/ / /

អ្នកជំងឺកូវីដ-១៩ ដែលជាសះស្បើយ ចេញពីមណ្ឌលព្យាបាល​កម្រិតស្រាល ចូលរួមអនុវត្តទាំងអស់គ្នានូវវិធានការ ៣ការពារ ៣កុំ ៣ ការពារ

អ្នកជំងឺកូវីដ-១៩ ដែលជាសះស្បើយ ចេញពីមណ្ឌលព្យាបាល​កម្រិតស្រាល
ចូលរួមអនុវត្តទាំងអស់គ្នានូវវិធានការ ៣ការពារ ៣កុំ
៣ ការពារ៖
ពាក់ម៉ាស់ លាងដៃ រក្សាគម្លាត
៣ កុំ៖
កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូលរួមគ្នា
កុំប៉ះពាល់គ្នាដោយផ្ទាល់ ដូចជាចាប់ដៃ, ឱប ឬ កៀកស្មា
កុំប្រមូលផ្ដុំគ្នា ឬនៅកន្លែងដែលមានមនុស្សច្រើន

បងប្អូនដែលធ្វើចត្តាឡីស័ក សូមដាក់ខ្លួនរស់នៅដាច់ដោយឡែកពីក្រុមគ្រួសារ បងប្អូន មិត្តភ័ក្ដិ ប្រើប្រាស់របស់របរផ្សេងពីក្រុមគ្រួសារ ។​

ប្រសិនបងប្អូនមានរោគសញ្ញាសង្ស័យ ផ្ដាសាយ ក្ដៅខ្លួន ឈឺបំពង់ក ពិបាកដកដង្ហើម ហត់ ក្អក សូមទំនាក់ទំនងមក ក្រុមការងារឆ្លើយតបបន្ទាន់ តាមមូលដ្ឋានសុខាភិបាលដែលនៅជិត ឬនៅតាមទីតាំងយកសំណាកដែលបានកំណត់ ដូចជាវិទ្យាល័យកោះកុង វិទ្យាល័យចាំយាម ជាដើម។​

ចំនួនអ្នកជំងឺថ្មីមានជាបន្តបន្ទាប់ ក្រុមគ្រូពេទ្យធ្វើការកាន់តែច្រើនទៅច្រើនទៅ ក្រុមការងារពាក់ព័ន្ធ អាជ្ញាធរកាន់តែមមាញឹក តម្រូវការកន្លែងសម្រាកកាន់តែច្រើន។ ដូច្នេះសូមបងប្អូនទាំងអស់គ្នា ដែលជាបុគ្គលពាក់ព័ន្ធនឹងអ្នកវិជ្ជមានកូវីដ-១៩ ដែលបានដឹងដំណឹង សូមមេត្តាដាក់ខ្លួនឱ្យនៅដាច់ដោយឡែក តាមដានសុខភាពរបស់ខ្លួន ប្រសិនមានសញ្ញាណាសង្ស័យ សូមមកពិនិត្យសំណាករកកូវីដ-១៩។

យើងអាចកាត់ផ្ដាច់ការចម្លងកូវីដ-១៩ បាននៅពេលដែលបងប្អូនអនុវត្ត វិធានការ ៣ កុំ ៣ ការពារ បានត្រឹមត្រូវ និងធ្វើចត្តាឡីស័កបានត្រឹមត្រូវសម្រាប់បុគ្គលដែលពាក់ព័ន្ធជាមួយអ្នកវិជ្ជមានកូវីដ-១៩ និងពិនិត្យសំណាករកកូវីដ-១៩​ទាន់ពេលវេលា៕

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    08/03/2026

    សារលិខិតជូនពរ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការសមាគមកាយប្ញទ្ធិនារីកម្ពុជា និងជាអនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា នៅក្នុងឱកាសប្រារព្ធខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦

  • ហេង គីមឆន/
    08/03/2026

    សារលិខិតជូនពរ សម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន នៅក្នុងឱកាសប្រារព្ធខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦

  • ហេង គីមឆន/
    08/03/2026

    សេចក្តីជូនដំណឹង ស្តីពីការគ្រប់គ្រងសុវត្ថិភាពនៅតំបន់អាងស្តុកទឹក នៃគម្រោងវារីអគ្គិសនីស្ទឹងតាតៃលើ អនុភាព ១៥០ មេហ្គាវ៉ាត់ ស្ថិតក្នុងភូមិសាស្ត្រស្រុកថ្មបាំង ខេត្តកោះកុង

  • ហេង គីមឆន/
    08/03/2026

    សារលិខិតជូនពរ លោកជំទាវ កែ សួនសុភី ស សុខា ប្រធានកិត្តិយសក្រុមការងារយេនឌ័ររបស់ក្រសួងមហាផ្ទៃ នៅក្នុងឱកាសប្រារព្ធខួបលើកទី១១៥ ទិវារអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦

  • ហេង គីមឆន/
    08/03/2026

    សារលិខិតជូនពរ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងឱកាសប្រារព្ធខួបលើកទី១១៥ ទិវារអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦

  • រដ្ឋបាលស្រុកបូទុមសាគរ/
    08/03/2026

    លោក ក្រូច បូរីសីហា អភិបាល នៃគណៈអភិបាលស្រុក លោក តុង យ៉ាវ អភិបាលរង នៃគណៈអភិបាលស្រុក លោក នៅ វុទ្ធី នាយករដ្ឋបាលសាលាស្រុកបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិភាក្សា ត្រៀមលក្ខណៈដើម្បីរៀបចំកម្មវិធីសម្ពោធឆ្លងដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ «ផ្លូវបេតុង និងភ្លើងបំភ្លឺផ្លូវឆ្ពោះទៅកាន់វត្តចម្លង»