/ / /

សកម្មភាពក្រុមការងារមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត សហការជាមួយក្រុមការងាររៀបចំចាត់ចែងឈាបនដ្ឋាន ឈូសឆាយដីរដ្ឋសម្រាប់ធ្វើផ្លូវ និងឈាបនដ្ឋានទៅតាមគម្រោងរបស់រដ្ឋបាលខេត្តកោះកុង

លោក ឃឹម ចន័្ទឌី អភិបាលរងខេត្ត និងជាប្រធានក្រុមការងាររៀបចំចាត់ចែងឈាបនដ្ឋានស្លាប់ដោយសារជំងឺកូវីដ-១៩ និងលោកអនុប្រធានក្រុមការងារ អ៊ូច ទូច លោក ប្រាក់ វិចិត្រ និងព្រមទាំងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង មន្រ្តីជំនាញពាក់ពន្ធ័មួយចំនួន បានចុះពិនិត្យមើលទីតាំងឈូសឆាយដីរដ្ឋសម្រាប់ធ្វើផ្លូវ និងឈាបនដ្ឋានទៅតាមគម្រោងរបស់រដ្ឋបាលខេត្ត :

⁃ ទី១ : ឈូសឆាយដីធ្វើផ្លូវចេញចូលដែលមានទទឹង១០ម៉ែត្រ គុណ បណ្តោយ១០០ម៉ែត្រ។

⁃ ទី២ : ឈូសឆាយដី និងចាក់អាចម៍ដីបំពេញបរិវេណដីសម្រាប់សាងសង់ឈាបនដ្ឋានមាន ទំហំ៥០ម៉ែត្រ គុណ ៥០ម៉ែត្រ។

ការឈូសឆាយដីរបស់រដ្ឋសម្រាប់សាងសង់ឈាបនដ្ឋាននេះមានទីតាំងត្រង់ចំនុចគីឡូម៉ែត្រ ១៣៧ ស្ថិតនៅក្នុងភូមិទួលគគីរលើ ឃុំទួលគគីរ ស្រុកមណ្ឌលសីមា ខេត្តកោះកុង។

ជាចុងលោកប្រធានក្រុមការងារបានណែនាំ ដល់សមាជិកក្រុមការងារ និងក្រុមការងារមន្ទីរសហការជាមួយអាជ្ញាធរ និងអង្គភាពពាក់ព័ន្ធពន្លឿនក្នុងការឈូសឆាយ ការចាក់អាចម៍ដីបំពេញដើម្បីឈានដល់ដំណាក់កាលនៃការសាងសង់ឲ្យបានឆាប់៕

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    22/07/2026

    លោក អន សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំក្រុមការងារនៃគណៈកម្មាធិការគ្រប់គ្រង និងអភិវឌ្ឍ តំបន់ឆ្នេរសមុទ្រកម្ពុជាខេត្តកោះកុង ដើម្បីចុះពិនិត្យទីតាំងដីឆ្នេរសមុទ្រ ១កន្លែង ស្ថិតក្នុងភូមិនេសាទ ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    22/07/2026

    លោកប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង និងថ្នាក់ដឹកនាំមន្ទីរពេទ្យ​ បាននាំនូវការផ្ដាំផ្ញើរ សួរសុខទុក្ខ​ពីលោកជំទាវអភិបាលខេត្តកោះកុង និងនាំយកអំណោយ ជាគ្រឿងឧបភោគ​ បរិភោគ​ និងថវិកាមួយចំនួន របស់រដ្ឋបាលខេត្ត​ ផ្ដល់ជូនក្រុមគ្រួសារវីរកងទ័ព ដែលភរិយារបស់លោកបានមកសម្រាលកូននៅមន្ទីរពេទ្យ​បង្អែកខេត្តកោះកុង។

  • ហេង គីមឆន/
    22/07/2026

    លោក​ស្រី​ អុី​ នារីនេត​ អភិបាល​រង​ នៃគណៈអភិបាលខេត្តកោះកុង​ តំណាង​លោក​ជំទាវ​ ឈី​ វ៉ា​ អភិបាល នៃគណៈអភិបាលខេត្ត​ បានអញ្ជេីញទទួលអំណោយជាគ្រឿងឧបភោគបរិភោគ និងសម្លៀកបំពាក់មួយ​ចំនួន​ ពីឯកឧត្តម​ ស៊ាង​ ប៊ុនលាង​ រដ្ឋ​លេខាធិការ​ ក្រសួង​មហាផ្ទៃ​ ដែល​បានឧបត្ថម្ភ​ ជូន​រដ្ឋបាល​ខេត្ត​កោះកុង

  • ហេង គីមឆន/
    22/07/2026

    លោក អ៊ួង សំអឿន ប្រធានផ្នែក និងលោក ពេជ្រ បញ្ញាវុធ អនុប្រធានផ្នែកច្បាប់ និងស៊ើបអង្កេតនៃការិយាល័យ ប្រជាពលរដ្ឋខេត្ត បានចុះបើកប្រអប់សំបុត្រ នៅស្រុកកោះកុង និងស្រុកថ្មបាំង ដើម្បីប្រមូលពាក្យបណ្ដឹង និងព័ត៍មានផ្សេងៗពីប្រជាពលរដ្ឋ ចំនួន ៥ប្រអប់ ជាលទ្ធផល មិនទទួលបានលិខិត

  • ហេង គីមឆន/
    22/07/2026

    លោក​ស្រី​ អុី​ នារីនេត​ អភិបាល​រង​ នៃគណៈអភិបាលខេត្តកោះកុង​ បានអញ្ជេីញចូលរួម​ជាមួយ​ ឯកឧត្តម ចាន់ ចេស្ដា រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ ដឹកនាំ​កិច្ចប្រជុំពិភាក្សា ពិនិត្យ និងវាយតម្លៃលើលទ្ធផលផ្ទៀងផ្ទាត់ផលប៉ះពាល់ និងជំរុញការចុះបញ្ជីដីរដ្ឋ ក្នុងគោលដៅសម្បទានសេដ្ឋកិច្ច ក្រុមហ៊ុន ហ្គីន រិច គ្រុប ខូអិលធីឌី ស្ថិតក្នុងឃុំជ្រោយប្រស់ និងឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    22/07/2026

    យុទ្ធនាការអប់រំផ្សព្វផ្សាយជំងឺគ្រុនឈាម -លិខិត០២បបស្តីពីបារីអេឡិចត្រូនិច និងបន្ទប់សុខភាព នៅ គ្រឹះស្ថានសិក្សានៅក្រុងខេមរភូមិន្ទ ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ រហូតដល់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦ បន្តទៅបណ្តាស្រុកទាំង៦ ក្នុងខេត្តកោះកុង។