ក្រោមការចង្អុលបង្ហាញពីលោក ឃឹម ច័ន្ទឌី ប្រធានក្រុមការងាររៀបចំចាត់ចែងឈាបនដ្ឋានបូជាសពស្លាប់ដោយសារជំងឺកូវីដ-១៩ បានចាត់លោក អ៊ូច ទូច អនុប្រធានអចិន្ត្រៃយ៍ក្រុមការងារ និងលោក សំ ផល្លី សមាជិក សហការជាមួយរដ្ឋបាលស្រុកស្រែអំបិល កងកម្លាំងប្រដាប់អាវុធ និងមន្ត្រីជំនាញពាក់ព័ន្ធមួយចំនួនបានចុះពិនិត្យទីតាំងដំឡើងឡបូជាសពដែលស្លាប់ជំងឺកូវីដ-១៩ ក្នុងវត្តស្ទឹងពង្រូល ឃុំព្រះអង្គកែវ ស្រុកស្រែអំបិល ខេត្តកោះកុង។
នៅពេលក្រុមការងារចុះពិនិត្យទីតាំងក៏មានប្រជាពលរដ្ឋចេញមកតវ៉ា និងស្នើសុំដូចជាៈ
១-ប្រជាពលរដ្ឋដែលរស់នៅជុំវិញបរិវេណប្រមាណ៦០នាក់មកធ្វើការតវ៉ាជាមួយក្រុមការងារនៅក្នុងទីធ្លាវត្តដោយផ្ទាល់ទាមទារបញ្ឍប់ការបូជាសពស្លាប់ដោយសារជំងឺកូវីដ-១៩នៅក្នុងវត្តស្ទឹងពង្រូល។
២-ប្រជាពលរដ្ឋបានបិទរារាំងផ្លូវមិនរថយន្តទេព្យដឹកសពចូលទីតាំងបូជា។
៣-ស្នើសុំប្តូរទីតាំងបូជាសពទៅកន្លែងផ្សេង ព្រោះពួកមានការភ័យខ្លាច និងធុំក្លិនផ្សែង ខ្លាចឆ្លងជំងឺដល់ពួកដែលរស់នៅជុំទីនោះ។
បន្ទាប់មកលោកអនុប្រធានអចិន្តៃយ៍ក្រុមការងារ លោកអភិបាលស្រុក និងព្រះចៅអធិការវត្តស្ទឹងពង្រូល បានធ្វើការបកស្រាយ ពន្យល់ពីការលំបាករកកន្លែងបូជាសពស្លាប់ដោយសារកូវីដ ការវេចខ្ចប់សាកសពតាមវិធីសាស្ត្រសុខាភិបាលរួចមក ទីតាំងបូជានេះក្រុមការងារប្រើប្រាស់ជាបណ្តោះអសន្នជូនដល់តំណាងប្រជាពលរដ្ឋដែលមកតវ៉ារួចមក។
ជាលទ្ធផល:
-ប្រជាពលយល់ព្រមទទួលតាមការលើកឡើងរបស់ក្រុមការងារដោយអនុញ្ញាតបូជាសពបន្តរយពេល១៤ថ្ងៃទៀត។
-ធ្វើការរុះរើទីតាំងនេះបន្ទាប់ពីក្រុមការងាររកទីតាំងបូជាសពថ្មីបាន។
-បន្ទាប់មករដ្ឋបាលស្រុកបានចុះពិនិត្យទីតាំងថ្មីមួយទៀតសម្រាប់សាងសង់ឈាបនដ្ឋានថ្មី៕