ថ្ងៃសុក្រ ៨រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០២ ខែកក្តដា ឆ្នាំ២០២១
នាយ នាយរងផ្នែករដ្ឋបាលជលផលបូទុមសាគរ ០១រូប ចុះទប់ស្កាត់បង្ក្រាបបទល្មើសជលផល និងប្រមូលទិន្ន័យទូកនេសាទ ដោយប្រើប្រាស់កម្មវិធីស្មាតធូល (SMART Tool) នៅក្នុងភូមិសាស្រ្តឃុំតានូន ស្រុកបូទុមសាគរ ខេត្តកោះកុង ដោយបានធ្វើការដកហូតឧបករណ៍នេសាទ លបកន្ទុយកណ្តុរ ចំនួន ៣០ខ្សែ ប្រវែង ២៤០ម៉ែត្រ ដែលជាឧបករណ៍នេសាទគ្មានកំណត់ក្នុងប្រកាសរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅភូមិទួលពោធិ៍ ឃុំតានូន ស្រុកបូទុមសាគរ ខេត្តកោះកុង។
ប្រភព ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង