រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ឯកឧត្តម លី សារ៉េត អនុប្រធានគណៈកម្មាធិការសាខា ដឹកនាំក្រុមប្រតិបត្តិសាខា នាំយកអំណោយមនុស្សធម៍ផ្តល់ជូនគ្រួសារដែលកំពុងធ្វើចត្តាឡីស័កចំនួន ៤១គ្រួសារ ស្ថិតនៅសង្កាត់ដងទង់ ៣០គ្រួសារ និងសង្កាត់ស្ទឹងវែង១១គ្រួសារ ក្នុងក្រុងខេមរភូមិន្ទ

សាខា កក្រក ខេត្តកោះកុង៖

ថ្ងៃព្រហស្បត្តិ ៧រោច ខែប.អាសាឍ ឆ្នាំឆ្លូវ​ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ត្រូវ នឹងថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ ដោយមានការយកចិត្តទុកដាក់ពីសុខភាពបងប្អូនប្រជាពលរដ្ឋងាយរងគ្រោះនៅតាមសហគមន៍លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង តំណាងដោយឯកឧត្តម លី សារ៉េត អនុប្រធានគណៈកម្មាធិការសាខា ដឹកនាំក្រុមប្រតិបត្តិសាខា នាំយកអំណោយមនុស្សធម៍ផ្តល់ជូនគ្រួសារដែលកំពុងធ្វើចត្តាឡីស័កចំនួន ៤១គ្រួសារ ស្ថិតនៅសង្កាត់ដងទង់ ៣០គ្រួសារ និងសង្កាត់ស្ទឹងវែង១១គ្រួសារក្នុងក្រុងខេមរភូមិន្ទ ខេត្តកោះកុង តាមរយៈលោក ឈេង សុវណ្ណដា ប្រធានគណៈកម្មាធិការ អនុសាខាកាកបាទក្រហមកម្ពុជា ក្រុងខេមរភូមិន្ទ ។

នាឱកាសនោះឯកឧត្តម លី សារ៉េត អនុប្រធានគណៈកម្មាធិការសាខា និងក្រុមការងារបាន​ពាំនាំនូវ​ប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពី លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា ឯកឧត្តម ប៊ុន លើត ប្រធានកិត្តិយសសាខា ពិសេស​សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយក​ចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ដែលកំពុងជួបការ លំបាក ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។

ឯកឧត្តម លី សារ៉េត អនុប្រធានគណៈកម្មាធិការសាខា ក៏បានបន្តថា អំណោយដែលផ្តល់ជូននាពេលនេះគឺជាការចូលរួមបរិច្ចាគពីសប្បុរសជន ដើម្បីចូលរួមចំណែកសកម្មភាពមនុស្សធម៌ និងសូមប្រជាពលរដ្ឋទាំងអស់កុំអស់សង្ឃឹម ត្រូវបន្តការថែទាំសុខភាព ហូបស្អាត ផឹកស្អាត រស់នៅស្អាត និងត្រូវអនុវត្តនវិធានការបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលក្នុងសហគមន៍នៃជំងឺកូវីដ-១៩ ដោយផ្តោតលើសារគន្លឹះរបស់ក្រសួងសុខាភិបាល
“​ រស់នៅធម្មតា តាមបែបគន្លងថ្មី” និង
" ៣កុំ ៣ការពារ ២ចូលរួម"៖

  • ៣ការពារ ៖លាងដៃ ពាក់ម៉ាស់ រក្សាគម្លាត ។
  • ៣កុំ ៖ កុំទៅកន្លែងមនុស្សច្រើន កុំនៅកន្លែងបិទជិត កុំប៉ះពាល់គ្នា”។
    -២ចូលរួម៖ ចូលរួមស្កេនកូដទីតាំងទប់ស្កាត់កូវី១៩ ចូលរួមវាក់សាំងការពារកូវីដ១៩។
    ត្រូវប្រុងប្រយ័ត្នចំពោះជំងឺគ្រុនឈាម ជំងឺផ្តាសសាយធំ ព្រមទាំងត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ។
    សម្ភារដែលសាខាផ្តល់ជូនក្នុងមួយគ្រួសារៗទទួលបាន៖ អង្ក២០គក្រ មីជាតិ១កេះ ត្រីខ១ឡូ ទឹកស៊ីអ៉ីវ៣ដប ទឹកសុទ្ធឱរ៉ាល់១កេះ ផងដែរ៕

អត្ថបទទាក់ទង