រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

កិច្ចប្រជុំសាមញ្ញលេីកទី២៥ ឆ្នាំទី២​ អាណត្តិទី៣​ របស់ក្រុមប្រឹក្សាស្រុកគិរីសាគរ

ថ្ងៃសុក្រ៨រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី ០២ ខែកក្កដាឆ្នាំ២០២១ រដ្ឋបាលស្រុកបានរៀបចំកិច្ចប្រជុំសាមញ្ញលេីកទី២៥ ឆ្នាំទី២​ អាណត្តិទី៣​ របស់ក្រុមប្រឹក្សាស្រុក​ ក្រោមអធិបតីភាព​ លោកស្រី​ សុខ​ វណ្ណដេត​ ប្រធានក្រុមប្រឹក្សាស្រុក​ ក្នុងនោះដែរក៏មានការចូលរួមពី​ លោក​ លោកស្រីក្រុមប្រឹក្សាស្រុក​ លោក​ ជា ប៊ុនធឿន អភិបាល​ស្ដីទី លោកស្រី ទួត ហាទីម៉ា អភិបាលរងស្រុក លោកនាយករដ្ឋបាលស្រុក កងកម្លាំងប្រដាប់អាវុធទាំងបី​ លោកជំទប់១ឃុំភ្ញីមាស នឹងស្មៀនឃុំ លោកមេឃុំកោះស្ដេច លោក​មេឃុំព្រែកខ្សាច់ នឹងស្មៀនឃុំ លោកស្រី​ ប្រធាន​ អនុប្រធាន​ ការិយាល័យជុំវិញស្រុក​ លោកនាយករងវិទ្យាល័យកោះស្ដេច លោកប្រធានមណ្ឌលសុខភាពគិរីសាគរ​ និងមន្ត្រីសាលាស្រុក​ ចំពោះរបៀបវារៈរួមមាន៖

១.ពិភាក្សា​ និងអនុម័តលេីសេចក្តីព្រាង​ កំណត់ហេតុកិច្ចប្រជុំសាមញ្ញលេីកទី២៤ ឆ្នាំទី២​ អាណត្តិទី​៣ របស់ក្រុមប្រឹក្សាស្រុក
២.ពិភាក្សា​ និងអនុម័តលេីសេចក្តីព្រាង​ របាយការណ៍ប្រចាំខែមិថុនា ឆ្នាំ២០២១​ របស់រដ្ឋបាលស្រុក
៣.ពិភាក្សា និងអនុម័តលើសេចក្ដីព្រាងរបាយការណ៍ប្រចាំឆមាសទី១ របស់រដ្ឋបាលស្រុក
៤.ពិភាក្សា និងអនុម័តលើសេចក្ដីព្រាងដីការស្ដីពីការកំណត់ប្រតិទិនសម្រាប់កិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាស្រុកគិរីសាគរ ឆ្នាំទី៣ អាណត្តិទី៣ ក្នុងរយៈពេល១២ខែ
៥.ពិភាក្សា និងលើសេចក្ដីព្រាងប្រតិទិនការងារ កម្មវិធីវិនិយោគបីឆ្នាំរំកិល(២០២២-២០២៤)របស់ក្រុមប្រឹក្សាស្រុកគិរីសាគរ ឆ្នាំទី៣ អាណត្តិទី៣
៦.ពិភាក្សាលេីបញ្ហាប្រឈម​ និងផ្តល់ដំណោះស្រាយ
៧.សេចក្តីផ្សេងៗ

អត្ថបទទាក់ទង