02/07/2021(8:00 am)
----------------------
វេលាម៉ោង ៨:០០ នាទីព្រឹក នៅសាលប្រជុំ(ក)សាលាស្រុកបូទុមសាគរ បានបើកកិច្ចប្រជុំ សាមញ្ញលើកទី២៥ របស់ក្រុមប្រឹក្សាស្រុកបូទុមសាគរ អាណត្តិទី៣ ក្រោមអធិបតីភាព លោកស្រី គ្រី សោភ័ណ ប្រធានក្រុមប្រឹក្សាស្រុក ជាប្រធាន អង្គប្រជុំ ដើម្បីពិនិត្យ ពិភាក្សា និងអនុម័ត របៀបវារៈដូចខាងក្រោម :
១.ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងរបៀបវារៈនៃកិច្ចប្រជុំសាមញ្ញលើកទី២៥
២.ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី២៤
៣.ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងរបាយការណ៍លទ្ធផលការងាររដ្ឋបាល ស្រុក ប្រចាំខែមិថុនា និងទិសដៅអនុវត្តការងារប្រចាំខែកក្កដា ឆ្នាំ២០២១
៤.ពិនិត្យ ពិភាក្សា និងអនុម័តប្រធានបទ ទីកន្លែង កាលបរិច្ឆេទ និងសមាភាពចូលរួមសម្រាប់ ប្រារព្ធវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាស្រុក
៥.របាយការណ៍សកម្មភាពរបស់គណៈកម្មាធិការទាំងបី
៦.បញ្ហាផ្សេងៗ
-ការផ្សព្វផ្សាយព័ត៌មាន និងសភាពការណ៍ថ្មីៗ
ដោយមានការចូលរួមពី៖ សមាជិក សមាជិការ ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក នាយក នាយករងរដ្ឋបាល កងកម្លាំងប្រដាប់អាវុធ មេឃុំ ជំទប់ឃុំ លោក លោកស្រី ប្រធាន អនុប្រធាន និងមន្ត្រី ការិយាល័យពាក់ព័ន្ធ សរុបចំនួន ៤០នាក់/ស្រី០៤នាក់។
ប្រភព:រដ្ឋបាលស្រុកបូទុមសាគរ
-----------------------------
ថ្ងៃសុក្រ ៨ រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ
ត្រីស័ក ពុទ្ធសករាជ ២៥៦៥
ត្រូវនឹងថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២១
ថ្ងៃនេះ ជាថ្ងៃសីល
July 2, 2021