ថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីមន្ទីរពេទ្យបង្អែកខេត្តកោះកុងទាំងអស់ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះកញ្ញាអគ្គនាយិកាក្រុមហ៊ុន លឹម លុង
ដែលបានឧបត្ថម្ភថវិកាចំនួន ៥,០០០$ (ប្រាំពាន់ដុល្លារ) ដល់មន្ទីរពេទ្យ សម្រាប់ប្រើប្រាស់ក្នុងការរៀបចំប្រព័ន្ធអុកស៊ីសែននៅអគារព្យាបាលជំងឺកូវីដ ក្នុងការជួយសង្គ្រោះបន្ទាន់អ្នកជំងឺកូវី-១៩ និងជួយកាត់បន្ថយហានិភ័យនៃការប្រើប្រាស់ធុងអុកស៊ីសែនតាមគ្រែអ្នកជំងឺកូវីដ ក្នុងកាល:ទេស: ដែលមន្ទីរពេទ្យកំពុងមានការតម្រូវការប្រើប្រាស់ប្រព័ន្ធអុកស៊ីសែនជាចាំបាច់ ជាពិសេស មន្ទីរពេទ្យកំពុងមានការមមាញឹកក្នុងបេសកកម្ម ការថែទាំ ព្យាបាលអ្នកជំងឺកូវីដជាច្រើននាក់ និងក្នុងការស្រាវជ្រាវ ការបង្ការ ទប់ស្កាត់ការឆ្លងរាលដាលដល់មន្ត្រី បុគ្គលិកសុខាភិបាល និងអ្នកជំងឺផ្សេងៗក្នុងមន្ទីរពេទ្យ។