ថ្ងៃទី៣០ខែមិថុនាឆ្នាំ២០២១
==============================
លោក ហាក់ ឡេង អភិបាល នៃគណៈអភិបាលស្រុក លោក សាង ស៊ីណេត អភិបាលរង និងមានការចូលរួមពីមណ្ឌលសុខភាពអណ្តូងទឹក បានប្រគល់ឯកសារអនុញ្ញាតិអោយប្អូនទាំងពីរបានចាកចេញពីមណ្ឌលព្យាបាល ដែលបានជាសះស្បើយពីជំងឺកូវីដ-១៩ ក្រោយពីសម្រាកព្យាបាលមួយរយះនៅមណ្ឌលព្យាបាលវិទ្យាល័យបូទុមសាគរអោយ វិលត្រឡប់ទៅផ្ទះសំបែងវិញ និង បន្តធ្វើចត្តាឡីស័កនៅផ្ទះ១៤ថ្ងៃបន្ថែមទៀត ។
ទន្ទឹមនេះដែរ លោក អភិបាល បានមានប្រសាសន៍ថា សូមបងប្អូនប្រជាពលរដ្ឋត្រូវអនាម័យជាប្រចាំ និងបន្តអនុវត្តតាមវិធានការសុខាភិបាលឱ្យបានត្រឹមត្រូវ ដោយអនុវត្ត៣ការពារ និង៣កុំឱ្យបានខ្ជាប់ខ្ជួន។
ប្រភពៈរដ្ឋបាលស្រុកបូទុមសាគរ
=====================
ថ្ងៃពុធ ៦ រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ
ត្រីស័ក ពុទ្ធសករាជ ២៥៦៥
ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១
June 30, 2021