រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកសៀង ថន មេឃុំថ្មដូនពៅបានចុះពិនិត្យផ្លូវក្រាលគ្រួសក្រហមប្រវែង៥គីឡូម៉ែត្រដែលកំពុងជួសជុលក្នុងឃុំ

ថ្ងៃអង្គារ៥រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២៩ខែមិថុនា ឆ្នាំ២០២១

លោកសៀង ថន មេឃុំ និងលោក ហេងពិសិដ្ឋ ស្មៀនឃុំ នៅវេលាម៉ោង២:០០នាទីរសៀល បានចុះពិនិត្យផ្លូវជួលជុសផ្លូវក្រាលគ្រួសក្រហមក្នុងឃុំ ពីវត្តសុវណ្ណឧឡាន ហៅវត្តភូមិកោះ ដល់ មុខសាលាឃុំថ្មដូនពៅ ដែលមានប្រវែងប្រហែល៥គីឡូម៉ែត្រដែលបានចូលរួមចំនែកពីលោក ខ្លូត ប៊ុនធាន និងលោក ហេង ផល្លា ដែលជាប្រជាពលរដ្ឋរស់នៅភូមិព្រែកស្វាយ ឃុំថ្មដូនពៅ ស្រុកថ្មបាំង ខេត្តកោះកុង។

ប្រភព៖រដ្ឋបាលស្រុកថ្មបាំង

អត្ថបទទាក់ទង