រសៀលថ្ងៃអង្គារ ៥រោច ខែបឋមាសាឍ ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១
ថ្នាក់ដឹកនាំ និងមន្រ្តីជំនាញនៃមន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកោះកុង បានចូលរួមវគ្គបណ្តុះបណ្តាលស្តីពីការស្វែងយល់អំពីការទទួលយកស្តង់ដារអន្តរជាតិ IEC ដែលបានរៀបចំដោយ វិទ្យាស្ថានស្តង់ដារកម្ពុជា ក្រោមអធិបតីភាពរបស់ឯកឧត្តម កែ គី រដ្ឋលេខាធិការ នៃក្រសួង តាមរយៈvideos conference និងមានការចូលរួមពីមន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ទាំង២៥រាជធានី-ខេត្ត។