ថ្ងៃអង្គារ ៥ រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ
ត្រីស័ក ពុទ្ធសករាជ ២៥៦៥
ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១
_««»»_
លោក អ៊ូច ទូច ប្រធានមន្ទីរ និងជាអនុប្រធានអចិន្រ្តៃយ៍ ក្រុមការងារៀបចំសាងសង់ឈាបនដ្ឋានបូជាសពជំងឺកូវីដ-19 របស់រដ្ឋបាលខេត្តកោះកុង បានដឹកនាំសមាជិកក្រុមការងារចុះពិនិត្យនិងសម្របសម្រួលបូជាសពឈ្មោះ លី ហួរ ភេទប្រុស អាយុ២៣ឆ្នាំ ស្លាប់ដោយជំងឺកូវីដ-19នៅមន្ទីពេទ្យបង្អែកខេត្តកោះកុងវេលាម៉ោង ១៧:២០នាទី ថ្ងៃទី២៨/៦/២១ យកទៅបូជានៅឈាបនដ្ឋានវត្តជោតញ្ញាណ ស្ថិតក្នុងភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ។ ដោយឡែកស្ត្រីអាយុ ៧៦ឆ្នាំ ស្លាប់នៅមន្ទីរពេទ្យបង្អែកស្រែអំបិល វេលាម៉ោង១:០០នាទីរំលងអធ្រាត្រ ថ្ងៃទី២៩/៦/២១ ។
គិតមកទល់ពេលនេះ នៅខេត្តកោះកុង មានអ្នកស្លាប់ចំនួន ៥ នាក់ហើយ ។