រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង យកចិត្តទុកដាក់ជួសជុលថែទាំផ្លូវថ្នល់ឱ្យមានគុណភាពអាចប្រើប្រាស់បានយូ

សកម្មភាពការងារថែទាំ និងការងារជួសជុលរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង ថ្ងៃ ចន្ទ ៤ រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០២១ ដូចខាងក្រោម៖

១.បន្តការងារថែទាំជាប្រចាំលើផ្លូវជាតិលេខ៤៨ កាត់សម្អាតរុក្ខជាតិអមសងខាងផ្លូវ  ពីគ.ម ៦២+០០០-គ.ម ៦៤+០០០ ។

⁃ បន្តការងារថែទាំជាប្រចាំលើផ្លូវជាតិលេខ៤៨ ជួសជុលសំបុកមាន់ ដោយប្រើល្បាយថ្មម៉ិចលាយជាមួយស៊ីម៉ង់ត៏ និងកៅស៊ូCRS2 ពី គ.ម១៤២+០០០-គ.ម ១៤៨+០០០។

⁃ បន្តការងារថែទាំជាប្រចាំលើកំណាត់ ផ្លូវជាតិលេខ៤៨-៥  ជួសជុលសំបុកមាន់ ដោយប្រើល្បាយថ្មម៉ិចលាយជាមួយស៊ីម៉ង់ត៏និងកៅស៊ូCRS2 ត្រង់ចន្លោះគ.ម ១៨+០០០-គ.ម ១៩+០០០។

⁃  បន្តការងារថែទាំជាប្រចាំលើកំណាត់ ផ្លូវខេត្តលេខ១៤៨៦ ភាពកៀសម្រួលតួថ្នល់ក្រាលដីល្បាយថ្ម ពី គ.ម ១៩+០០០-គ.ម ២១+០០០។

សូមជួបតែសុខសុវត្ថិភាព ក្នុងការធ្វើដំណើរ និងចៀសឆ្ងាយពីជំងឺកូវីដ១៩ សូមអរគុណ ៕

#DPWTKK

អត្ថបទទាក់ទង