ថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីមន្ទីរពេទ្យបង្អែកខេត្តកោះកុងទាំងអស់ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកជំទាវ តៅ តឿន ឧត្តមភរិយាសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី ក្រសួងការពារជាតិ និងលោកជំទាវ ឈួង ចាលឹក ប៊ុន លើត ព្រមទាំងក្រុមគ្រួសារ ដែលមានចិត្តសប្បុរស និងសទ្ធាជ្រះថ្លាបានឧបត្ថម្ភអាកុលចំនួន ២០កាន ម៉ាស់ចំនួន ២០កេស ស្រោមដៃចំនួន ៥កេស ទឹកសុទ្ធចំនួន ៣០កេស និងទឹកផ្លែឈើចំនួន ៤កេស ជូនដល់មន្ទីរពេទ្យ សម្រាប់ប្រើប្រាស់តាមតម្រូវការ ក្នុងកាល:ទេស: ដែលមន្ទីរពេទ្យកំពុងមមាញឹកក្នុងបេសកកម្មប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលកំពុងផ្ទុះឆ្លងរាលដាលខ្លាំង។