រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ឯកឧត្តម នាយឧត្តមសេនីយ៍ ប៊ុន លើត រដ្ឋលេខាធិការ ក្រសួងការពារជាតិ អញ្ជើញចុះពិនិត្យដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ នៅឃុំតាតៃក្រោម និងឃុំកោះកាពិ ស្រុកកោះកុង

ឯកឧត្តម នាយឧត្តមសេនីយ៍ ប៊ុន លើត រដ្ឋលេខាធិការ ក្រសួងការពារជាតិ អញ្ជើញចុះពិនិត្យដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ នៅឃុំតាតៃក្រោម និងឃុំកោះកាពិ ស្រុកកោះកុង ខេត្តកោះកុង ដែលជាយុទ្ធនាការចាក់វ៉ាក់សាំង ថ្ងៃទី១ សម្រាប់ស្រុកកោះកុង។ ការចុះពិនិត្យដំណើការចាក់វ៉ាក់សាំងនេះ ក៏មានការចូលរួមពីលោក ទូ សាវុធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង លោកអភិបាលស្រុកកោះកុង និងក្រុមការងារ នៃស្ថាប័នពាក់ព័ន្ធ។ តាមរយៈការចុះពិនិត្យ ឃើញថា មានការរៀបចំទីតាំងបានសមស្របល្អ ប្រជាពលរដ្ឋបានចូលរួមតាមការគ្រោងទុក ចំណែកដំណើរការចាក់វ៉ាក់សាំងក៏មានភាពរលូនល្អ៕

អត្ថបទទាក់ទង