រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលស្រុកបានបើកកិច្ចប្រជុំពិភាក្សាដើម្បីរៀបចំផែនការការពារ និងរបៀបរៀបរយនៅទីតាំងដើម្បីចាក់វ៉ាក់សាំងCovid19 ជូនបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងស្រុកបូទុមសាគរនៃខេត្តកោះកុង

២១/មិថុនា/២០២១(វេលាម៉ោង០៩:០០នាទីព្រឹក)

---------------------------

រដ្ឋបាលស្រុកបានបើកកិច្ចប្រជុំពិភាក្សាដើម្បីរៀបចំផែនការការពារ និងរបៀបរៀបរយនៅទីតាំងដើម្បីចាក់វ៉ាក់សាំងCovid19 ជូនបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងស្រុកបូទុមសាគរនៃខេត្តកោះកុង ស្ថិតក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម សាមិទ្ធ មេបញ្ជាការរងភូមិភាគ៣ ប្រចាំទិសខេត្តកោះកុង និងជាប្រធានក្រុមការងារចាក់វ៉ាក់សាំងកូវីដ១៩ និងលោក ហាក់ ឡេង អភិបាល នៃគណ:អភិបាលស្រុក ដោយមានការចូលរួមពី លោកមេឃុំទាំង៤ លោកប្រធានមណ្ឌលសុខភាពទាំង៣ កងប្រដាប់អាវុធទាំង៣ប្រភេទ លោក លោកស្រីប្រធាន អនុប្រធានការិយាល័យពាក់ព័ន្ធ និងក្រុមការងារយុវជន។

ប្រភព:រដ្ឋបាលស្រុកបូទុមសាគរ

--‐-----------------------

ថ្ងៃចន្ទ ១២ កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ

ត្រីស័ក ពុទ្ធសករាជ ២៥៦៥

ត្រូវនឹងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១

June 21, 2021

អត្ថបទទាក់ទង