ស្រុកកោះកុង: រដ្ឋបាលឃុំជ្រោយប្រស់ ថ្ងៃអាទិត្យ ១១កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ លោក ឃឹម សុវណ្ណា សមាជិកក្រុមប្រឹក្សាឃុំ បានដឹកនាំកំលាំងប៉ុស្តិ៍រដ្ឋបាលចំនួន ០២នាក់ និងកម្លាំងប្រចាំការច្រកចូលឃុំជ្រោយប្រស់ចំនួន ០១នាក់ ដោយសហការជាមួយមន្រី្តប៉ុស្តិ៍សុខភាពឃុំចំនួន ០១នាក់ បានវាស់កំដៅលើប្រជាពលរដ្ឋ ដែលកំពុងធ្វើចត្តា ឡីស័ក រយ:១៤ថ្ងៃ ចំនួន០៣នាក់ ប្រុស ព្រមទាំងអោយអនុវត្តគោរពតាមវិធានការរបស់ក្រសួងសុខាភិបាល និងវិធានការ ៣កុំ ៣ការពារ។ និងបានធ្វើការយាមប្រចាំការតាមគោលដៅ ដើម្បីត្រួតពិនិត្យការចេញ ចូលរបស់ប្រជាពលរដ្ឋ នៅចំណុចផ្លូវចូលឃុំជ្រោយប្រស់ បានចំនួន ០៧នាក់ ។
ប្រភព: សន សេង