ថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីមន្ទីរពេទ្យបង្អែកខេត្តកោះកុងទាំងអស់ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះម្ចាស់ហាង និងបុគ្គលិកហាង Bee Salon Offical Page ដែលមានចិត្តសប្បុរស និងសទ្ធាជ្រះថ្លាបានឧបត្ថម្ភ ស៊ុបសាច់គោ ជាច្រើន សម្រាប់ក្រុមការងារជួរមុខដែលប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ១៩ មន្ទីរពេទ្យក៏បានចែករំលែកស៊ុបទាំងនោះជូនទៅអ្នកជំងឺ និងអ្នកកំដរដែលកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យខេត្តកោះកុងផងដែរ។