/ / /

មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង៖ ប្រជុំពិភាក្សាស្តីពី យន្តការក្នុងការជំរុញការប្រមូលថ្លៃឈ្នួលនេសាទលើឧបករណ៍នេសាទសិប្បកម្មក្នុងដែននេសាទសមុទ្រ

ថ្ងៃពុធ ៧កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា  ឆ្នាំ២០២១ 

លោក អុី ម៉េងលាង ប្រធានមន្ទីរ លោកប្រធានការិយាល័យរដ្ឋបាល-បុគ្គលិក នាយផ្នែករដ្ឋបាលជលផលពាមក្រសោប និងនាយរងផ្នែករដ្ឋបាលជលផលបូទុមសាគរ ០១រូប បានចូលរួមប្រជុំពិភាក្សាស្តីពី យន្តការក្នុងការជំរុញការប្រមូលថ្លៃឈ្នួលនេសាទលើឧបករណ៍នេសាទសិប្បកម្មក្នុងដែននេសាទសមុទ្រ ជាមួយក្រុមការងាររដ្ឋបាលជលផល ដឹកនាំដោយលោក ឈួន គឹមឈា អនុប្រធាននាយកដ្ឋានកិច្ចការជលផល។

ជាលទ្ធផល ពិភាក្សាអង្គប្រជុំបានឯកភាពគ្នាលើចំណុចសំខាន់ៗ ចំនួន ០២ គឺមានដូចជា៖

១. បន្តជំរុញការផ្សព្វផ្សាយអំពីការបងថ្លៃឈ្នួលនេះ ឱ្យដល់មូលដ្ឋានដែលមានប្រជានេសាទរស់នៅ,

២.មន្ត្រីជលផលទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ត្រូវសហការចុះត្រួតពិនិត្យយ៉ាងម៉ត់ចត់ ចំពោះទូកនេសាទដែលគ្មានលិខិតអនុញ្ញាត។

នៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង។ 

ប្រភព ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង

អត្ថបទផ្សេងទៀត

  • មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា/
    26/05/2026

    លោក គង់ សំរិទ្ធ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកោះកុង បានចាត់មន្ត្រី ចូលរួមវគ្គបណ្ដុះបណ្ដាលស្ដីពី “វិធីសាស្រ្តនៃការវិភាគ និងចងក្រងសូចនាករស្ថិតិអប់រំ ដោយប្រើប្រាស់ទិន្នន័យអង្កេតសេដ្ឋកិច្ច សង្គមកិច្ច និងកម្មវិធី SPSS”

  • មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា/
    26/05/2026

    លោក គង់ សំរិទ្ធ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកោះកុង បានចាត់លោកស្រី ចេង ពេជ្រធីតា អនុប្រធានមន្ទីរ ដឹកនាំមន្ត្រី ចូលរួមវគ្គបណ្ដុះបណ្ដាលកម្រិតមូលដ្ឋានស្ដីពីការវិភាគទិន្នន័យសង្គមកិច្ចដោយប្រើប្រាស់កម្មវិធី Excel ដល់អង្គភាព មន្ទីររាជធានី-ខេត្ត

  • មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា/
    26/05/2026

    លោកស្រី ស៊ឹម សុខជា អនុប្រធានមន្ទីរ តំណាងលោក គង់ សំរិទ្ធ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកោះកុង បានអញ្ជើញចូលរួមអបអរសាទរខួបលើកទី១៦៣ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៦

  • រដ្ឋបាលស្រុកស្រែអំបិល/
    26/05/2026

    លោក ជា ច័ន្ទកញ្ញា   អភិបាល នៃគណៈអភិបាលស្រុក និងជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជាស្រុកស្រែអំបិល បានអញ្ជើញចូលរួមអបអរសាទរ​ខួបលើកទី​ ១៦៣​ ទិវា​ពិភពលោក​កាកបាទ​ក្រហម​ និង​អឌ្ឍចន្ចក្រហម​ ៨​ ឧសភា​ ២០២៦​

  • រដ្ឋបាលស្រុកបូទុមសាគរ/
    26/05/2026

    លោក ក្រូច បូរីសីហា អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ និងជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជាស្រុក បបានអបានអញ្ជើញចូលរួមអបអរសាទរខួបលើក ១៦៣​ ទិវា​ពិភពលោក​កាកបាទ​ក្រហម​ និង​អឌ្ឍចន្ចក្រហម​ ៨​ ឧសភា​ ២០២៦​ ក្រោមមូលបទ(បន្តរួមកម្លាំងគ្នា​ ដើម្បីមនុស្សធម៍​ )

  • មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ/
    26/05/2026

    លោក មិន សោភា អនុប្រធានការិយាល័យរដ្ឋបាល-បុគ្គលិក និងលោក អុិន ណែត មន្រ្ដីខណ្ឌរដ្ឋបាលជលផលកោះកុង បានចូលរួមសម្របសម្រួលការចុះទស្សនកិច្ចបេសកកម្ម ADB Project Review Mission នៃគម្រោងជលផលសមុទ្រនិងតំបន់ឆ្នេរប្រកបដោយចីរភាព (SCMF) នៅសហគមន៍នេសាទព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្ដកោះកុង