រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង៖ សហការជាមួយអង្គការសង្រ្គោះកុមារខេត្ត និងអង្គការIDE បានចូលរួមវគ្គបណ្ដុះបណ្ដាលបច្ចេកទេសដាំដុះដំណាំចេកជាលក្ខណៈអាជីវកម្ម

ថ្ងៃពុធ ៧កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា  ឆ្នាំ២០២១ 

កញ្ញា ផាន់ សម្ផស្ស អនុប្រធានទទួលបន្ទុករួមការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម និងលោកស្រី វ៉ិត ស្រីអែម អនុប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម បានសហការជាមួយអង្គការសង្រ្គោះកុមារខេត្ត និងអង្គការIDE បានចូលរួមវគ្គបណ្ដុះបណ្ដាលបច្ចេកទេសដាំដុះដំណាំចេកជាលក្ខណៈអាជីវកម្ម នៅសាលាប្រជុំសាលាស្រុកថ្មបាំង ខេត្តកោះកុង ដែលមានកសិករចូលរួមសរុបចំនួន ៣២នាក់ ស្រី ១៥នាក់ មកពីភូមិកណ្ដាល ភូមិត្រពាំងខ្នារ ក្នុងឃុំតាទៃលើ ស្រុកថ្មបាំង។

ប្រភព ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង

អត្ថបទទាក់ទង