រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

កិច្ចប្រជុំបើកសំណើដេញថ្លៃគម្រោងមូលនិធិឃុំ សង្កាត់ ឆ្នាំ២០២១ នៅសាលាសង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

លោក ឡាំ ទី មន្រ្តីជំនួយបច្ចេកទេស នៃទីចាត់ការផែនការ និងវិនិយោគខេត្ត បានអញ្ជើញចូលរួមកិច្ចប្រជុំដេញថ្លៃគម្រោងមូលនិធិសង្កាត់ ឆ្នាំ២០២១ គម្រោងសាងសង់ផ្លូវបេតុងអាមេ ៣ខ្សែ និងស្លាកសញ្ញាគម្រោងចំនួន១ នៅភូមិ២ និងភូមិ ៤ នៃសង្កាត់ដងទង់ ជាលទ្ធផល មានវត្តមានក្រុមហ៊ុនចំនួន៣ បានចូលរួម។ បន្ទាប់ពីបើកសំណើដេញថ្លៃ ក្រុមហ៊ុន ដែលបានដាក់តម្លៃទាបជាងគេបំផុត គឺក្រុមហ៊ុន ទឹម រិន រតនៈខនស្រ្តាក់សិន ឯ.ក ហេតុនេះ គណៈកម្មការសង្កាត់បានសម្រេចជាបណ្តោះអាសន្នប្រគល់គម្រោងនេះ ជូនក្រុមហ៊ុន ទឹម រិន រតនៈខនស្ត្រាក់សិន ឯ.ក ជាអ្នកអនុវត្តគម្រោង។

អត្ថបទទាក់ទង