រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

កំណាត់ផ្លូវជាតិលេខ៤៨ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង យកចិត្តទុកដាក់ជួសជុលថែទាំផ្លូវថ្នល់ឱ្យមានគុណភាពអាចប្រើប្រាស់បានយូ

សកម្មភាពការងារថែទាំ និងការងារជួសជុលរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង ថ្ងៃពុធ ៧ កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ ដូចខាងក្រោម៖

⁃ បន្តការងារថែទាំជាប្រចាំលើផ្លូវជាតិលេខ៤៨ ជួសជុលសំបុកមាន់ ដោយប្រើល្បាយថ្មម៉ិចលាយជាមួយស៊ីម៉ង់ត៏និងកៅស៊ូCRS2 ត្រង់ចន្លោះគ.ម ៤៨+០០០ - គ.ម ៥៧+០០០ ។

⁃ បន្តការងារថែទាំជាប្រចាំលើផ្លូវជាតិលេខ៤៨ កាត់សម្អាតរុក្ខជាតិអមសងខាងផ្លូវ និងលាបថ្នាំបង្គោលនាំផ្លូវ ចាប់ពីចន្លោះគ.ម ៨៧+០០០ - គ.ម ៩១+០០០ ។

⁃ បន្តការងារការងារថែទាំជាប្រចាំលើកំណាត់ផ្លូវខេត្តលេខ១៤៨៩អា ត្រង់ចន្លោះ គ.ម ០+០០០-គ.ម ៣+០០០ ។

សូមជួបតែសុខសុវត្ថិភាព ក្នុងការធ្វើដំណើរ និងចៀសឆ្ងាយពីជំងឺកូវីដ១៩ សូមអរគុណ ៕

#DPWTKK

អត្ថបទទាក់ទង