រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

អាជ្ញាធរឃុំបានដឹកនាំកម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំ អាជ្ញាធរភូមិ ធ្វើការសហការ ជាមួយប៉ុស្តិ៍សុខភាពឃុំ និងកម្លាំងប៉ុស្តិ៍នគបាលការពារព្រំដែនទឹកស្នាក់ការឡាំដាំ

ស្រុកកោះកុង: រដ្ឋបាលឃុំកោះកាពិ ថ្ងៃអង្គារ ៦កើត ខែបឋមសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព,ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីត១៩ ឆ្លងចូលមកក្នុងសហគមន៍អាជ្ញាធរឃុំបានដឹកនាំកម្លាំងប៉ុស្ថិ៍រដ្ឋបាលឃុំ អាជ្ញាធរភូមិ ធ្វើការសហការណ៍ជាមួយប៉ុស្ថិ៍សុខភាពឃុំ កម្លាំងប៉ុស្ថិ៍នគបាលការពារព្រំដែនទឹកចំណុចឡាំដាំ និងកម្លាំងកងទ័ពជើងទឹកមូលដ្ឋានសមុទ្រចំណុចឡាំដាំចុះធ្វើការពិនិត្យកំដៅជូនប្រជាពលរដ្ឋទើបត្រឡប់មកពីខេត្តផ្សេងចូលមកក្នុងមូលដ្ឋានឃុំ ដែលកំពុងធ្វើចត្តាឡីស័កនៅតាមផ្ទះ និងបានធ្វើការចាក់ធុងបាស់ផ្សព្វផ្សាយអំពីការការពារនិងទប់ស្កាត់ការឆ្លងជំងឺកូវីត១៩ចូលក្នុងសហគមន៍និងធ្វើការបន្តតាមដានការចេញចូលរបស់ប្រជាពលរដ្ឋគ្រប់ភូមិទូទាំងឃុំ។

ប្រភព: សន សេង

អត្ថបទទាក់ទង