១៥.០៦.២០២១ (វេលាម៉ោង ៨:០០ នាទីព្រឹក )
..............................
លោក ហាក់ ឡេង អភិបាល នៃគណ:អភិបាលស្រុកបូទុមសាគរ និងក្រុមការងារស្រុក បានចូលរួមកិច្ចប្រជុំផ្សព្វផ្សាយសៀវភៅណែនាំ ស្តីពីគោលការណ៍ និងនីតិវិធីផ្តល់សេវារដ្ឋបាលតាមការិយាល័យច្រកចេញចូលតែមួយ នៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ នៃរដ្ឋបាលខេត្តកោះកុង ខេត្តព្រះសីហនុ ខេត្តកែប ខេត្តកំពង់ស្ពឺ ខេត្តតាកែវ និងខេត្តកណ្តាល ក្រោមអធិបតីភាពឯកឧត្តម ប្រាក់ សំអឿន អគ្គនាយក អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពី ក្រុមការងារក្រសួងមហាផ្ទៃ លោកលោកស្រី អភិបាល អភិបាលរង នាយករដ្ឋបាលសាលាក្រុង ស្រុក ខណ្ឌ នៃខេត្តទាំង៦ខាងលើ។ តាមរយ: Video Conterence នៅសាលប្រជុំ(ខ)សាលាស្រុកបូទុមសាគរ។
......................................
ប្រភព:រដ្ឋបាលស្រុកបូទុមសាគរ
ថ្ងៃអង្គារ ៦ កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ
ត្រីស័ក ពុទ្ធសករាជ ២៥៦៥
ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១